• សម្តេច មានអារម្មណ៍​​ស្រណោះ ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​តារា​កំប្លែង​ជើងចាស់ នាយ​ស្មាញ ដែលត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់

    ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​នឹង​ស្រណោះ ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​តារា​កំប្លែង​ជើងចាស់ នាយ​ស្មាញ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់​។​

    សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការឧបត្ថម្ភ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ដល់​នាយ​ស្មាញ កាលពី​២​ខែ​មុន​ផងដែរ​។​

    ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​ពិតជា​ស្រណោះ​ចំពោះ​នាយ​ស្មាញ ដែល​បាត់បង់​ជិវិត​កាលពី​ម្សិលមិញ​នេះ​។ ខ្ញុំ និង​ភរិយា​ទើបបាន​ជួយ​ជាថ​វិការ​ចំនួន​១​ម៉ឺន​ដុល្លារ​ប្រហែល​២​ខែ​មុននេះ​”​។​

    ​លោក​ហេង ឡុង បានប្រកាស​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៨​ធ្នូ​នេះ​ថា តារា​កំប្លែង​នាយ​ស្មាញ បានទទួល​មរណភាព​មុននេះ​បន្តិច ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅលើ​ផ្លូវ​៦០​ម៉ែត្រ នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ​លោក​បាន​បន្តថា ខ្ញុំបាទ​បាន​ជូនដំណឹង ទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ​រួចហើយ​។ សុំ​វិញ្ញាណក្ខន្ធ​របស់​ពូ​ទៅកាន់​សុខ​គតិ​ភព​។​

    ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​រាយការណ៍​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ ក្នុង​ទិ​ដៅ​ស្រប​ទិស​គ្នា​។ នៅ​ថ្ងៃ​សៅ​រិ៍​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦: ៣០​នាទី ត្រង់ចំណុច​លើផ្លូវ​៦០​ម៉ែត្រ កែង​៣០​ម៉ែត្រ ភូមិ​ទួលរ​ការ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ​3E 7789 បើកបរ​ដោយ​ឈ្មោះ​ទិ​ត ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភ​មិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម (​ឃាត់ខ្លួន​) ។ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បត់​ស្តាំ​ក៏បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ​1D 6970 បើកបរ​ដោយ​ឈ្មោះ​សួន សុខ​ហ៊ីម ហៅ​ស្មាញ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ( ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​អ្នកជិះ​ពីក្រោយ​ម្នាក់ទៀត រងរបួស​ធ្ងន់ បើកបរ​ទិសដៅ​ស្របគ្នា​។​

    ​ក្នុងករណីនេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​មនុស្ស​១​នាក់ ខូចខាត​ម៉ូតូ​១​គ្រឿង​ធ្ងន់ ។​

    ​ជនបង្ក​ហេតុ ត្រូវបាន​ប្រគល់ជូន​ជំនាញ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បន្ត​អនុវត្តតាម​នីតិវិធី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ