• ជក់ e-cigarettes ជំនួសការជក់បារី មិនបានជួយឱ្យអ្នកផ្ដាច់បារីបាននោះទេ!

    អ្នកជំនាញម្នាក់បានព្រមានថា អ្នកជក់បារីដែលប្តូរទៅជក់បារីអេឡិចត្រូនិក (e-cigarette) នឹងនៅតែជាប់ចិត្តជាមួយជាតិនីកូទីន ហើយមិនអាចផ្ដាច់ការញៀននោះបានទេ។ អ្នកជំនាញផ្នែកវិកលចរិកលោក Adam Winstock បាននិយាយថា មនុស្សអាចទទួលយកការជក់ e-cigarette ឬ vaping ធ្វើជាគ្រឿងផ្ដាច់ថ្នាំជក់ ប៉ុន្តែក៏ត្រូវការជំនួយបន្ថែមទៀតដើម្បីផ្ដាច់ជាតិនីកូទីនវិញដែរ។ ពោលគឺជាតិនីកូទីនតាមរយៈការស្រូបយកពីបារីអេឡិចត្រូនិកអាចធ្វើឱ្យញៀន បំផ្លាញបេះដូង និងសួតអ្នកប្រើប្រាស់ផងដែរ។ ថ្វីបើការប្រើប្រាស់ e-cigarette មានស្ដង់ដារមិនមានគ្រោះថ្នាក់ដល់សុខភាព អ្នកជក់បារីគួរព្យាយាមផ្តាច់ទាំង២ ជាជាងការផ្លាស់ប្តូរពីបារីទៅបារីអេឡិចត្រូនិក។

    ជារៀងរាល់ឆ្នាំមានមនុស្សពី ៥០,០០០ ទៅ ៧០,០០០នាក់ បានផ្ដាច់បារីទៅប្រើ e-cigarette ប៉ុន្តែយ៉ាងណាក៏ដោយសាស្ត្រាចារ្យលោក Winstock បានព្រមានថា អ្នកជក់បារីអេឡិចត្រូនិកអាចមានកម្រិតជាតិនីកូទីនខ្ពស់។ វាពិបាកនឹងប៉ាន់ស្មានណាស់ថា អ្នកប្រើប្រាស់បានជក់បារីអេឡិចត្រូនិកប៉ុន​ណា បើប្រៀបធៀបនឹងបារីធម្មតា។ គាត់បាននិយាយថា ក្រុមហ៊ុនផលិត e-cigarette គួរតែណែនាំនូវវិធានការណ៍នានា ដើម្បីជួយអ្នកប្រើប្រាស់តាមដានថា តើពួកគេកំពុងប្រើប្រាស់ជាតិនីកូទីនចំនួនប៉ុន្មាន? គាត់ក៏បានបន្ថែមដែរថា អ្នកជក់បារីអេឡិចត្រូនិចត្រូវដឹងថា e-cigarette ជាគ្រឿងប្រើបណ្តោះអាសន្នពី ១ ទៅ ៦ខែ ប៉ុណ្ណោះ ហើយមិនគួរប្រើលើសពីនេះនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ