• មកដឹងកំណត់ត្រា៥ Cristiano Ronaldo អាចបំបែកនៅឆ្នាំ២០២០ នេះ

    បន្ទាប់ពីខកខានឈ្នះពាន Ballon d’Or និង UEFA Champions League នៅឆ្នាំនេះ Cristiano Ronaldo បច្ចុប្បន្នបានផ្តោតអារម្មណ៍ទៅការប្រកួតដែលនិងឈានចូលមកដល់នោះគឺ យូរ៉ូ ២០២០ និងវគ្គ ១៦ ក្រុមចុងក្រោយ Champion League។ ហើយនេះជាកំណត់ត្រា ៥ ដែលខ្សែប្រយុទ្ធ Juventus វ័យ៣៥ឆ្នាំរូបនេះអាចនឹងបំបែកក្នុងឆ្នាំថ្មី២០២០នេះ:

    ១.រកគ្រាប់បាល់បានច្រើនបំផុតអោយជម្រើសជាតិ

    Cristiano Ronaldo មានឱកាសមាសដើម្បីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើមបំផុតអោយ ក្រុមជម្រើសជាតិក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ បច្ចុប្បន្ន រូបគេស្ថិតនៅលំដាប់ទី ២ មាន៩៩គ្រាប់បន្ទាប់ពីវីរបុរសក្រុមជម្រើសជាតិអ៊ីរ៉ង់កីឡាករ Ali Aliei ដែលមានកំណត់ត្រា១០៩ គ្រាប់សម្រាប់ជម្រើសជាតិ។

    ២.ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងព្រឹត្តការណ៏European Championship

    អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងអ្នករកគ្រាប់បាល់ព្រឹត្តការណ៏ Euroច្រើនបំផុតព្រមជាមួយវីរបុរស បារាំងលោក Michel Platini ។អ្នកទំងពីរមាន៩ គ្រាប់ស្មើគ្នា ដូច្នេះRonaldo មានឪកាសក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីនៅព្រឹត្តការណ៏អឺរ៉ូ នេះច្រើនបំផុតនៅឆ្នាំ២០២០ខាងមុខ ។

    ៣.ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលChampion League

    Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ ២ ជាកីឡាករបានស៊ុតបញ្ចូលទីច្រើនជាងគេនៅUEFA Champions League ខណៈLionel Messiលេខ៣ ។ បច្ចុប្បន្ននេះវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United គឺ Ryan Giggs ឈរលើគេជាកីឡាករ ស៊ុតបាល់បញ្ចូលទីច្រើន បំផុតគឺ ១៦ គ្រាប់ក្នុង១រដូវកាល។

    ៤.ស៊ុតHat-trickច្រើនបំផុតនៅChampion League

    Ronaldorរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុង១ប្រកួត៣ដង (Hat-trick) ច្រើនបំផុតនៅChampion League គឺ ប្រាំបីដងស្មើនិងគូប្រជែងLionel Messi។ ទោះយ៉ាងណាក្លឹបពួកគេទាំងពីរកំពុងត្រៀមប្រកួតវគ្គ១៦ ក្រុមចុងក្រោយ ដូច្នេះគឺអាស្រ័យលើសមត្ថភាព-ជំនាញរបស់ពួកគេទាំងពីរនៅក្នុងរដូវកាល ២០១៩-២០២០នេះហើយ។

    ៥.កីឡាករទី១ដែលរកគ្រាប់បាល់ច្រើនបំផុតនៅបីក្របខណ្ឌផ្សេងគ្នា

    Ronaldo ធ្លាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅលីកកំពូល English Premier League និង La Liga ដូច្នេះគាត់មានឪកាសបង្កើតកំនត់ត្រានៅSerieA សម្រាប់Juventusខណៈពេលបច្ចុប្បន្នគាត់មាន ១០ គ្រាប់ហើយគាត់នៅពីក្រោយ Ciro Immobile (១៧), Romelu Lukaku (១២) និង Joao Pedro (១១) ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ