• Zlatan ចុះកិច្ចសន្យា ៦ខែ លេងឲ្យក្លឹបចាស់ AC Milan

    (មីឡេន)៖ កីឡាករខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានព្រមព្រៀមចុះកិច្ចសន្យារយ:ពេល ៦ខែដេីម្បីលេងអោយក្លឹប AC Milan ក្នុងលីគកំពូលអ៊ីតាលី Serie A។

    បុរសវ័យ ៣៨ឆ្នាំ សញ្ជាតិស៊ុយអែតខាងលើនេះ ធ្លាប់បានចំណាយពេលពេល ២ឆ្នាំលេងនៅទឹកដី San Siro កាលឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ជាទីដែលរូបគេស៊ុតបញ្ចូលទីបាន ៥៦គ្រាប់ បញ្ជូនបាន ២៤គ្រាប់ពីការបង្ហាញខ្លួនបាន ៨៥ប្រកួត នៅប្រទេសអុីតាលី។

    អតីតកីឡាករនៃក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តចុះកិច្ចសន្យាលេងឲ្យ AC Milan វិញដោយគ្មានតម្លៃខ្លួន ក្រោយពេលផុតកិច្ចសន្យាជាមួយក្លឹប LA Galaxy ក្នុងលីគ Major League Soccer ជាមួយនឹងរយៈពេល ២រដូវកាលនៅទឹកដីអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ