Liverpool ​បំបាក់​ Leicester City យ៉ាង​ចាស់​ដៃ​ ៤-០ ក្នុង Premier League

Liverpool បាន​បំបាក់​ Leicester City យ៉ាង​ចាស់​ដៃ​ ៤-០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៩ នៅ​កីឡដ្ឋាន​ King Power។

Trent Alexander-Arnold ​ជា​តួ​អង្គ​សំខាន់​​បង្កើត​ឲ្យ​មាន​បាល់​ទាំង​៤​គ្រាប់​កើត​ឡើង​គឺ​បញ្ជូន​ឲ្យ​ស៊ុត (Assist) ២, បង្កើត​ប៉េណាល់ទី​១ និង​ស៊ុត​ខ្លួន​ឯង​១​។​ គ្រាប់​ទី​មួយ​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​ Firmino នាទី៣១, គ្រាប់​ទី​ពីរ​ជា​ការ​ស៊ុត​របស់​ Milner នាទី​៧១ គ្រាប់​ទី​បី​ Firminio នាទី​៧៤ ហើយ​គ្រាប់​ចុង​ក្រោយ​ជា​ថ្វី​ជើង​របស់ Arnold ផ្ទាល់​នាទី​៧៨។​

នេះ​គឺ​ជា​ការ​ប្រកួត​ទី​១៨​ប៉ុណ្ណោះ​សម្រាប់​ក្រុម​លោក​ Jurgen Klopp ដោយ​ពួកគេ​សល់​១​ប្រកួត​ក្នុង​ដៃ​ព្រោះ​ជាប់​កាតព្វកិច្ច​លេង​ពាន​ FIFA Club World Cup។ នៅ​ប្រកួត​ក្រោយ​ Liverpool នឹង​ទទួល​ភ្ញៀវ​ Wolves នៅ​កីឡដ្ឋាន​ Anfield៕ ​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ