• តោះចាំមើល! ថ្ងៃស្អែកទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ កម្ពុជានឹងមើលឃើញសូរ្យគ្រាស ដែលជាបាតុភូតដ៏កម្រ

    ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ព្រះចន្ទ នឹងបាំងព្រះអាទិត្យ បង្កើតបានជាបាតុភូតសូរ្យគ្រាស ដែលនឹងអាចមើលឃើញពីតំបន់ជាច្រើននៅក្នុងទ្វីបអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមវេបសាយសារព័ត៌មានបរទេសនានា ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

    សូរ្យគ្រាសឆ្នាំ២០១៩នេះ នឹងធ្វើដំណើរចាប់ផ្ដើមចេញពីភាគខាងលិចប្រទេសឥណ្ឌា រួចឆ្ពោះមកកាន់តំបន់អាស៊ីអាគ្នេយ៍ មកដល់ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ហើយបន្តទៅកាន់ភាគខាងត្បូងប្រទេសហ្វីលីពីន មុននឹងបាត់ទៅវិញនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

    សម្រាប់ប្រទេសកម្ពុជា ទោះបីជាមិនអាចមើលឃើញសូរ្យគ្រាស ១០០ភាគរយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ក៏ដោយ ក៏ប្រជាជននឹងអាចមើលឃើញព្រះចន្ទ បាំងព្រះអាទិត្យបានប្រហែលជាង ពាក់កណ្ដាលផងដែរ ចាប់ពីម៉ោងប្រហែល ១០កន្លះព្រឹក។

    យោងតាមវេបសាយបរទេស Timeanddate បានឱ្យដឹងថា នាថ្ងៃទី២៦ ខែធ្នូ នៅប្រទេសកម្ពុជា សូរ្យគ្រាសនឹងចាប់ផ្ដើមនៅម៉ោង១០និង៣១នាទីព្រឹក រហូតដល់ម៉ោង១២និង២៤នាទីរសៀល ទើបព្រះចន្ទបាំងនៅចាំកណ្ដាលនៃព្រះអាទិត្យ ហើយនៅម៉ោង១៤និង១៤នាទី សូរ្យគ្រាស នឹងបាត់ទៅវិញ៕

    ប្រភព៖ MYTV

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ