(ខេត្តព្រះសីហនុ)៖ លោក មេធាវី ណាច ទ្រី, លោក មេធាវី ជា ម៉ារ៉ាឌី និងលោក មេធាវី អ៊ិត ពិសិដ្ឋ រង្សី ដែលសុទ្ធតែជាមេធាវីជើងខ្លាំង ថ្មីៗនេះ បានដាក់ពាក្យបណ្តឹង រួមគ្នា ប្តឹង ប្រជាពលរដ្ឋ ចំនួន៥២គ្រូសារ រស់នៅក្នុង ក្រុងទី១៧ ភូមិលេខ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ (តំបន់ចុងតំណាក់ស្តេច) ដោយចោទថា ធ្វើឲ្យខូចខាតដោយចេតនា និង រំលោភ កាន់កាប់ដីមានកម្មសិទ្ធស្របច្បាប់របស់អ្នកដទៃ។ ជាមួយបណ្តឹងនេះ សាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេចចេញដីការកោះហៅឲ្យប្រជាពលរដ្ឋ ទាំងឲ្យចូលទៅសាលាដំបូង ខេត្តព្រះសីហនុ ម្នាក់ម្តង ៗ ដើម្បី ធ្វើការបំភ្លឺ ជាមួយនិងការ ចោទប្រកាន់ ផងដែរ ។
យោងតាម (ដីកាកោះ )សាលាដំបូង ខេត្តព្រះសីហនុ លើ សំណុំរឿង ព្រហ្មទណ្ឌ លេខ ១១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ដែលតម្រូវប្រជាពលរដ្ឋចូលខ្លួនបំភ្លឺលើ បណ្ដឹង របស់ មេធាវី ចំនួន ៣រូបខាងលើនេះ ប្រជាពលរដ្ឋរងគ្រោះ បាននិយាយថា វាជារឿង អយុត្តិធម៏បំផុត សំរាប់ពួកគាត់ទាំងអស់គ្នា ពិព្រោះពួកគាត់ បាន មករស់នៅដីតំបន់ខាងលើនេះ ខ្លះ រយៈ ពេល២៤ ឆ្នាំ និងខ្លះរយៈពេល២០ ឆ្នាំ មកហើយ មិនដែល មាន បញ្ហា អ្វី កើតឡើងនោះទេ ព្រមទាំង មានការទទូលស្គាល់ពីសំណាក់អាជ្ញាធរមួលដ្ឋាន ភូមិ សង្កាត់ ផងដែរ គឺ ពួកគាត់ មានសៀវភៅ ស្នាក់នៅ សៀវភៅ គ្រួសារ អត្តសញ្ញាណ បណ្ណ័ ក៏ដូចជាបណ្ណ័បោះឆ្នោត សុទ្ធសឹងបញ្ជាក់ នៅក្នុងក្រុម ១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ -ខេត្តព្រះសីហនុទាំងអស់ ប៉ុន្តែរដីតំបន់ ដែលពួកគាត់កំពង់រស់នៅនេះ អជ្ញាធរ មិនចេញប្លង់កម្មសិទ្ធិឲ្យទេ ពីព្រោះវាជាដីចំណីអូរ។
សរុបសេចក្តីមក អ្វីដែល ក្រុម លោក មេធាវីចំនួន ៣នាក់ខាងលើ ប្តឹង ពួកគាត់ ដោយចោទថា រស់នៅលើដីមានកម្មសិទ្ធិ អ្នកដ៏ទៃ នោះគឺជាការរំលោកភបំពានទាំងស្រុងលើសិទ្ធិសេរីភាពរស់នៅរបស់ ពួកគាត់តែម្តងហើយ។ ជាមួយនិង បញ្ហារ ខាងលើនេះ ប្រជាពលរដ្ឋ សំណុំពរទៅដល់ អាជ្ញាធរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មន្រ្តីជំនាញពាក់ព័ន្ធជាពិ សេសមន្រ្តី ជំនាញ សុរិយោដី មេត្តាចុះមកពិនិត្យជាក់ស្តែង ហើយកំណត់ឲ្យបានច្បាស់លាស់នូវ ព្រំបទល់ដី ដែល លោក មេធាវី ទាំង៣នាក់ខាងលើ ថាមានកម្មសិទ្ធិ ស្របច្បាប់នោះ នៅកន្លែងណា មុននិងធ្វើការប្តឹង ផ្តល់ ប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋ រស់នៅលើដី ចំណី អូររបស់ រដ្ឋទេដូចនេះស្ថាបណ្ណ័ដែលមានសិទ្ធក្នុងការ ប្តឹងពួកគាត់ឬ បណ្តេញពួកគាត់ឲ្យចាកចេញពីដីតំបន់ខាងលើមានតែរដ្ឋ ទេ តែផ្ទុយទីវិញបែរជា ពួកគាត់ ត្រូវលោក មេធាវីទាំង ៣នាក់ខាងលើប្តឹងយ៉ាងអយុត្តិធម៏បំផុត ហើយចោទសុទ្ធតែ បទល្មើសព្រហ្មទណ្ឌ គំរាមកំហែង ចាប់ដាក់ គុកដាក់ច្រវ៉ាក់ទៀតផង ។
ពាក់ព័ន្ធ និង បញ្ហា នេះ លោក សេង នីម ចៅ សង្កាត់ លេខ៤ បានឲ្យ ដឹងថា ប្រជាពលរដ្ឋហ្នឹងគាត់រស់នៅលើដីគេទេ គឺ ដី លោក ស៊ីវ គង់ទ្រីវ ហើយផ្សេងពីនោះគឺជាដីចំណីព្រែក គាត់រស់នៅហ្នឹងយូរមកហើយ ជាប់ដី លោក ស៊ីវ គង់ទ្រីវ ក៏មានដែរហើយ លោកក៏មិនដឹងច្បាស់ពីការរស់នៅយូរប៉ុណ្ណាដែរ ។
ដោយឡែក លោក ណាច ទ្រី មេធាវី បានឲ្យដឹងថា ចំពោះ ដីនេះ គឺ ពលរដ្ឋហ្នឹងរស់នៅលើដីក្រុមហ៊ុនដើមឡើយមានចំនួនត្រឹមតែ ១៧ គ្រួសារប៉ុណ្ណោះ តែក្រោយមកចេះតែកើនឡើងដល់ ៤២ គ្រួសារ ហើយបច្ចុប្បន្ន កើនឡើងដល់ ៥២ គ្រួសារហើយ។ ជុំវិញបញ្ហារនេះ កន្លងមកអាជ្ញាធរធ្លាប់បាន ចុះធ្វើការ សម្របសម្រួល គោលនយោបាយជាច្រើនលើក ច្រើនសារ មកហើយ ប៉ុន្តែ មិនទទូលបាន លទ្ធផល អ្វីនោះ ទេ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋ ទាំងនោះ នៅតែព្យាយាមធ្វើការតវ៉ានិង កែន ប្រជាពលរដ្ឋ ផ្សេង ៗ ឲ្យមករស់ នៅកាន់តែច្រើនឡើង ជាហេតុ ធ្វើឲ្យម្ចាស់ដីស្រប់ច្បាប់ គ្មានជំរើសក៏ដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត ព្រះសីហនុចាត់ការរ តាមផ្លូវច្បាប់ តែម្ដងទៅ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បើតាមការសង្កេតមើល ជាក់ស្ដែង ឃើញពិតជាមានដំណាំហូបផ្លែ ដូចជា ដូង មាន អាយុកាល ប្រហាក់ប្រហែល ជា ជាង១០ឆ្នាំ ទៅ ២០ឆ្នាំមកហើយ ហើយបើតាមការអះអាងពីពលរដ្ឋទាំងនោះគាត់ប្រាប់ថា គឺជាដូងដែលគាត់បានដាំដោយផ្ទាល់ដៃ មិនមែន ពួកគាត់ មកនៅ លើដីភូមិចាស់គេ នោះទេ ៕
ដោយ:លោក លី សុខម៉ន
ប្រភព៖ អេអិនអិន / ANN