Man City រកបាន ៣ពិន្ទុ ខណៈ Man Utd និង Tottenham រងបរាជ័យនៃ Premier League

(មែនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League, Manchester City រកបាន ៣ពិន្ទុក្រោយយកឈ្នះក្រុម Leicester City ក្នុងលទ្ធផល ៣-១ ខណៈក្រុម Manchester United ចាញ់ក្រុម Watford ២-០ និង Tottenham Hotspur ចាញ់ក្រុម Chelsea ២-០ ដែលការប្រកួតនេះស្ថិតក្នុងសប្តាហ៍ទី ១៨ ដែលការប្រកួតធ្វឡើងនាថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០១៩។

ការប្រកួតនាកីឡដ្ឋាន Etihad ក្រុម Man City ដែលដឹននាំដោយលោក Pep Guardiola បានយកឈ្នះក្រុម Leicester City ពីការធ្វើបានសម្រេចដោយកីឡាករឆ្នើម ៣រូបមាន Riyad Mahrez នៅនាទី ៣០ ដែលជាគ្រាប់តាមស្មើវិញ ក្រោយពេលក្រុមភ្ញៀវធ្វើការនាំមុខនៅនាទី ២២ដោយកីឡាករ Jamie Vardy ខណៈគ្រាប់បាល់ទាត់ជ័យជម្នះរបស់ក្រុមមេឃខៀវ រកបានដោយកីឡាករ IIkay Gundogan នៅនាទី ៤៣ និង Gabriel Jesus នៅនាទី ៦៩។

ហើយគិតត្រឹមបញ្ជប់ការប្រកួតសប្តាហ៍ទី ១៨ជើងទី ១នៃលីគ Premier League ក្រុមការពារតំណែងជើងឯក Man City នៅតែបន្តឈរលេខរៀងទី ៣ដដែលក្នុងតារាងពិន្ទុនិងមាន ៣៨ពិន្ទុដោយចាញ់ក្រុមគូប្រជែង Leicester City ដែលមាន ៣៩ពិន្ទុឈរលេខរៀងទី ២បណ្តោះអាសន្នដដែល៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ