បងស្រីម្នាក់ រំភើបចិត្តរហូតហូរទឹកភ្នែក ក្រោយបានជួប ឆាយ វីរៈយុទ្ធ

(ភ្នំពេញ)៖ តារាចម្រៀងប្រុសសំឡេងមានទឹកដម ពិរោះរណ្តំចិត្ត គឺ លោក ឆាយ វីរៈយុទ្ធ ទោះបីរៀបការមានប្រពន្ធកូនហើយក្តី តែនៅមានទស្សនិកជនជាច្រើនគាំទ្រ។ ដោយក្នុងនោះ រាល់ការបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្រ្តីនានា គឺមានហ្វេនៗជាច្រើន ឈរគាំទ្រស្រែកហោរកញ្ជៀវផ្តល់កំលាំងចិត្ត។ ជាក់ស្តែង ថ្មីៗនេះលោកបានចូលរួមច្រៀងក្នុងកម្មវិធីមួយ នៅខេត្តកំពត ហើយក៏ទទួលបានការគាំទ្រច្រើនដូចសព្វមួយដង ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺមានហ្វេននារី ដែលជាអ្នកគាំទ្រម្នាក់រំភើបដល់ថ្នាក់ហូរទឹកភ្នែក ព្រោះបានជួបផ្ទាល់ជាមួយអាដលរបស់ខ្លួន។

ជាក់ស្តែងក្នុងបណ្តាញសង្គម Intagram របស់លោក ឆាយ វីរៈយុទ្ធ បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារថា «បងស្រីរំភើបដល់ស្រក់ទឹកភ្នែក នៅពេលដែលឃើញខ្ញុំសម្តែងនៅលើឆាកតន្ត្រី តានីទូកមាស ស្រុកអង្គរជ័យ ខេត្តកំពត ១៨ ធ្នូ ២០១៩ ហើយគាត់បាននិយាយថា គាត់មើលបទចម្រៀង ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ គាត់យំរហូត អរគុណបងស្រីចំពោះក្តីស្រលាញ់និងការគាំទ្រចំពោះសិល្បៈចម្រៀងសម័យខ្មែរយើង»។

យ៉ាងណាមិញ តាមរយៈការបកស្រាយនូវបទចម្រៀងល្បី «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំហើយ» គឺមិនត្រឹមតែធ្វើឲ្យហ្វេនអ្នកទៅទស្សនាផ្ទាល់ស្រក់ទឹកភ្នែក ជាមួយនឹងការដាក់មនោសញ្ចេតនាតាមសាច់រឿងក្នុងចម្រៀងនោះទេ សូម្បីតែទស្សនិកជនដែលស្តាប់បទនេះតាមបណ្តាញសង្គម មិនបានស្តាប់ផ្ទាល់ ក៏មានអ្នកស្រក់ទឹកភ្នែកដែរ។ ព្រោះបទនេះ ហាក់ស្តែងចេញនូវរឿងពិតក្នុងសង្គមបច្ចុប្បន្ន ពោលគឺសំដៅលើមនុស្សស្រីរបស់ស្រឡាញ់បុរសរកតែអ្នកមានជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ