Man City ប៉ះ Leicester City ប្រជែង ៣ពិន្ទុសប្តាហ៍ទី១៨ នៃ Premier League

(មែនឆេស្ទើ)៖ ការប្រកួតបាល់ទាត់នៃលីគកំពូលអង់គ្លេស Premier League រដូវកាល 2019-2020 ក្រុមការពារតំណែងជើងឯក Manchester City ត្រូវប្រជែងរក ៣ពិន្ទុជាមួយក្រុម Leicester City ក្នុងការប្រកួតសប្តាហ៍ទី១៨ ខណៈក្រុម Leicester កំពុងតែនាំមុខ ៤ពិន្ទុក្នុងតារាងឈរលេខ២ ដែលក្រុមលោក Pep Guardiola មានតែ ៣៥ពិន្ទុឈរលេខ៣ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់ក្រុមដែលត្រូវប្រជែងរក ៣ពិន្ទុនៃសប្តាហ៍ទី១៨ ចុងសប្តាហ៍នេះមានតែ ៩គូប្រកួតប៉ុណ្ណោះ ខណៈក្រុមខ្លាំងដែលកំពុងតែឈរកំពូលតារាង Liverpool មាន ៤៩ពិន្ទុដែលត្រូវប៉ះ West Ham ត្រូវបានលើកពេលទៅថ្ងៃទី២៨ ខែធ្នូវិញ ដោយសារតែក្រុមលោក Klopp ជាប់ប្រកួតពានរង្វាន់ FIFA Club World Cup ទល់នឹងក្រុម Flamengo របស់ប្រេស៊ីលនៅប្រទេសកាតា។

សម្រាប់គូប្រកូតដែលត្រូវជួបគ្នានារាត្រីថ្ងៃសៅរ៍ ទី២១-២២ ខែធ្នូ ឆ្នាំ២០១៩ រួមមាន៖
១៖ Everton Vs Arsenal
២៖ Aston Villa Vs Southampton
៣៖ AFC Bournemouth Vs Burnley
៤៖ Brighton Vs Sheffield United
៥៖ Newcastle Vs United
៦៖ Norwich City Vs Wolverhampton Wanderers
៧៖ Manchester City Vs Leicester City
៨៖ Watford Vs Manchester United
៩៖ Tottenham Hotspur Vs Chelsea៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ