• អាចទេ? បើយើងនាំគ្នាហៅនំនេះថា “នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ?

    កាលពីថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា នំដែលយើងតែងតែហៅថា នំបាញ់ចានឿក ក៏មានឈ្មោះបែបផែនខ្មែរដែរគឺឈ្មោះ នំអង្គុញអណ្តែត។ នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រីបានសរសេររៀបរាប់ថា៖ “សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា “នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ?

    ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ!

    បញ្ជាក់: ឈ្មោះនំអង្គុញអណ្តែតដោយសាររាងវាដូចអង្គុញ(អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត ហើយតំបន់ខ្លះគេហៅថានំក្រឡោជី (មាននៅក្នុងវចនានុក្រម)។ ខ្ញុំមិនបានអះអាងថាវាជារបស់ខ្មែរផ្តាច់មុខនោះទេ ព្រោះម្ហូបអាហារច្រើនមានដូចៗគ្នាទៅតាមតំបន់ តែហៅឈ្មោះផ្សេងៗគ្នា(ដូចករណី ណែម គង់ ចាយ៉ spring roll ជាដើម) ហើយកម្រជាកម្មសិទ្ធិផ្តាច់មុខរបស់វប្បធម៌ណាមួយណាស់។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្មែរយើងមានដែរ យ៉ាងហោចណាស់ក៏តាំងពីឆ្នាំ១៩៤៣ដែរ តែយើងបំភ្លេចវាចោលដោយខ្លួនឯង គប្បីយកខេមរភាសាមកប្រើជំនួសអោយការប្រើប្រាស់ភាសាបរទេស”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ