• Man Utd និង Man City ជួបគ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន EFL Cup គ្រាដែល Leicester ប៉ះ Aston

    មែនឆេស្ទើ)៖ ក្រុមខ្លាំងប្រចាំទីក្រុងមែនឆេស្ទើ របស់ចក្រភពអង់គ្លេស Manchester United និងក្រុមការពារជើងឯក Manchester City នឹងត្រូវជួបតតាំងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup 2019-2020 គ្រាដែលក្រុម Leicester City ត្រូវជួបក្រុម Aston Villa ក្រោយទទួលបានជ័យជម្នះរៀងៗខ្លួននាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

    ក្រុមដែលមានលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ បានយកឈ្នះ Colchester United ដែលជាក្រុមមកពី League 2 ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Old Trafford ក្នុងនោះខ្សែប្រយុទ្ធជួរមុខវ័យក្មេង Marcus Rashford រកបានគ្រាប់នាំមុខនៅនាទី៥១ និងមិត្តរួមក្រុម Anthony Martial រកបានគ្រាប់ទី២ នៅនាទី៦១ ខណៈ ១គ្រាប់ទៀតកើតចេញពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Ryan Jackson នៅនាទី៥៦ របស់ក្រុមភ្ញៀវ Colchester។

    សម្រាប់ការប្រកួតរបស់ Man City ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុន ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ Oxford United ក្នុងលទ្ធផល ៣-១ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម កីឡាករ Raheem Sterling ចំនួន ២គ្រាប់ម្នាក់ឯងមាននៅនាទី៥០ និងនាទី៧០ គ្រាដែលមិត្តរួមក្រុម Joao Cancelo រកបានគ្រាប់បើកឆាក តាំងពីនាទី ២២ ក្នុងតង់ទី១ និងក្រុមគូប្រជែងរកបាន ១គ្រាប់វិញដែរ នៅនាទី៤៦ ដោយកីឡាករ Matt Taylor។

    គួរបញ្ជាក់ផងថា ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនៃពាន League Cup រដូវកាលនេះ នឹងធ្វើឡើងចំនួន ២ជើងនាថ្ងៃទី៧ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ គ្រាដែល United និង City ធ្លាប់គ្នាម្តងដែរក្នុងវគ្គនេះកាលឆ្នាំ២០១០ ដោយក្រុមរបស់លោក Ole បានយកឈ្នះ ៤-៣ ក្នុងលទ្ធផលទាំងពីរជើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ