• បទ Original Song ​របស់ រតនៈ ពិសី «អត់កំណើត» ដៀម​ដាម​ដល់​អ្នក​ខ្ចីលុយ មិនសង!

    (ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងស្រីដែលកាក់កបខ្លាំង ក្នុងការចេញទៅសម្ដែងនៅឯក្រៅប្រទេស កញ្ញា រតនៈ ពិសី បានចេញបទចម្រៀង Original Song ជាលើកដំបូងក្នុងផលិតកម្មថោន មានចំណងជើថា «អត់កំណើត» បន្ទាប់ពីនាង បានធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មដែលកំពុងមានការគាំទ្រមួយនេះ។

    ជាការពិត ក្រោយពីចុះកិច្ចសន្យា ធ្វើជាតារាចម្រៀងក្នុងផលិតកម្មថោន រតនៈ ពិសី បានចេញទៅសម្ដែង នៅប្រទេសអូស្ត្រាលី រយៈពេល៣ខែ។ យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកពីសម្ដែងនៅទឹកដីអូស្រ្តាលីភ្លាម ស្រីស្អាតនិយមលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូង រតនៈ ពិសី បានទទួលចំណងដៃថ្មី ដែលជាស្នាដៃបទចម្រៀង Original Song ជាលើកដំបូង ក្នុងផលិតកម្មថោន ដែលមានចំណងជើងថា «អត់កំណើត» ខណៈនាងរំពឹងខ្ពស់ថា នឹងទទួលបានការពេញនិយម និងចូលចិត្តច្រើនពីសំណាក់ទស្សនិកជន ពិសេសមិត្តយុវវ័យផ្ទាល់តែម្ដង។

    បទចម្រៀងរបស់ រតនៈ ពិសី ដែលមានចំណងជើងថា «អត់កំណើត» គឺជាបទចម្រៀងដែលជាចង្វាក់ ញាក់កន្ត្រាក់អារម្មណ៍។ អ្វីដែលប្លែក និងចាប់អារម្មណ៍ខ្លាំងក្នុងបទចម្រៀងមួយនេះ គឺទៅលើអត្ថន័យតែម្ដង ពោលគឺធ្លាប់តែបទចម្រៀងផ្សេងៗ អត្ថន័យភាគច្រើនគឺនិយាយពីរឿងស្នេហា មិនថាបទមនោសញ្ចេតនា ឬបទញាក់នោះទេ ដោយឡែកបទ «អត់កំណើត» របស់រតនៈ ពិសី គឺមានអត្ថន័យ ដៀមដាមធ្ងន់ៗតែម្ដង ដល់អ្នកដែលចូលចិត្តខ្ចីលុយគេ តែមិនដែលចេះសង។

    នេះជាបទចម្រៀង ដែលជាចំណីអារម្មណ៍ថ្មី ប្លែកមួយបែបទៀតសម្រាប់ទស្សនិកជន។ មួយវិញទៀត បទនេះគឺមានអត្ថន័យចាក់ដោតខ្លាំង ដល់អ្នកដែលចូលចិត្តឲ្យគេខ្ចីលុយ ហើយគេមិនដែលសង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ