ឈឺជង្គង់ពិបាកដើរមែនទេ? ឈប់បារម្ភទៅ ស៊ុត ១គ្រាប់អាចជួយបាន!

ជំងឺឈឺជង្គង់ គឺជាបញ្ហាទូទៅមួយដែលតែងតែកើតមានចំពោះមនុស្សចាស់ជរា ក៏ប៉ុន្តែមនុស្សវ័យក្មេងក៏អាចកើតមានដូចគ្នាដែរ ប្រសិនបើឆ្អឹងអង្គុញមានការកកិតខ្លាំងពេក ឬសារធាតុរាវកើនឡើងត្រង់តំបន់នេះហួសកម្រិត។ នៅពេលដែលជង្គង់រងនូវសម្ពាធខ្លាំងពេក វានឹងបណ្តោលឲ្យហើមជាលិកាជុំវិញសន្លាក់នៃជង្គង់ ហើយកើតជំងឺរលាកសន្លាក់ថែមទៀត។ ប៉ុន្តែសូមកុំព្រួយ បើយោងតាមគេហទំព័ rak sukapap បានចុះផ្សាយថា បញ្ហាឈឺជង្គង់បានដោះស្រាយបាន ដោយប្រើធាតុផ្សំសាមញ្ញៗពីរមុខប៉ុណ្ណោះ តែមានប្រសិទ្ធភាពមិនគួរឲ្យជឿ។

ធាតុផ្សំ:ស៊ុត ១គ្រាប់
អំបិល ១ស្លាបព្រា

របៀបប្រើប្រាស់:

១.គោះយកតែស៊ុតក្រហមដាក់ចូលក្នុងកូនចានមួយ រួចបន្ថែមអំបិលកូរឲ្យរលាយចូលគ្នា។
២.អនុវត្តនៅត្រង់តំបន់ដែលឈឺចាប់ឲ្យសព្វល្អ។
៣.បន្ទាប់មកអ្នកត្រូវប្រើបង់រុំរបួស រុំឲ្យជិត។
៤.អ្នកត្រូវព្យាយាមអនុវត្ត រៀងរាល់២ម៉ោងម្តង។

ប្រសិនបើអ្នកអនុវត្តបានទៀងទាត់ ក្នុងរយ:ពេល៥ថ្ងៃ អាការហើម ព្រមទាំងការឈឺចាប់នឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ តែសូមបន្តប្រើរហូតទាល់តែជំងឺជាសះស្បើយតែស្រុង៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ