• ព្រឹកនេះ រិន សាវ៉េត តារាចម្រៀងដែលប្រឡូកសិល្បៈអស់មករយៈពេលជាយូរឆ្នាំ ដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណីហើយ

    រិន សាវ៉េត តារាចម្រៀងដែលប្រឡូកសិល្បៈអស់មករយៈពេលជាយូរឆ្នាំ ជាមួយទឹកដមសម្លេងដ៏ពីរោះ ជាពិសេសគឺការបកស្រាយចម្រៀងបទមរតកដើម។ បច្ចុប្បន្នតារាប្រុសរូបនេះហាក់ពុំសូវមានចម្រៀងថ្មីៗនៅលើទីផ្សារប៉ុន្មាននោះឡើយ តែគេតែងសង្កេតឃើញរូបលោកចេញតាមកម្មវិធីផ្សេងៗជាញឹកញាប់ ហើយកាលពីប៉ុន្មានខែមុនលោកក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប្រុសរូបនេះដឹកដៃគូស្នេហ៍ក្រាបសំពះផ្ទឹមភ្ជាប់ពាក្យ។

    ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះផងដែរ គឺជាថ្ងៃរៀបមង្គលការរបស់លោក រិន សាវ៉េត ជាមួយនឹងភរិយាឈ្មោះ លីម គីមហ្គេច។ ដោយមង្គលការរបស់លោកបានប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ មានការចូលរួមអបអរសាទរដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ មហាជនជាច្រើន និងសិល្បករ សិល្បការិនី រួមអាជីពបានសំដែងការអបអរដល់រូបលោក និងអនាគតភរិយា ដោយជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ