យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា ក្នុងរាជធានីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រកាសថា៖ «យើងមានមោទនភាព ក្នុងការចូលរួមជាផ្នែកមួយរបស់ក្រុមលេចធ្លោ នៃទីក្រុងកំពុងធ្វើការធានាឲ្យមានអាយុជីវិតយូរអង្វែង និងពេលលេញជូនប្រជាពលរដ្ឋ។ តាមរយៈភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងការខិតខំរបស់យើង នៅក្នុងវិស័យនេះមានផលវិជ្ជមានដ៏អស្ចារ្យ។ យើងកំពុងអនុវត្តផែនការពិភពលោក ដើម្បីសុខុមាលភាពទីក្រុងដ៏មានប្រសិទ្ធិភាព»។
លោក José Luis Castro នាយកប្រតិបត្តិនៃអង្គការ Vital Strategiesបានថ្លៃងថា «យើងមានកិត្តិយស ក្នុងការអនុវត្តការផ្តួចផ្តើមអន្តរាគមន៍ សុខភាពសាធារណៈមានសារៈសំខាន់នេះ ជាមួយអង្គការ Bloomberg Philanthropies និងអង្គការសុខភាពពិភពលោក។ ក្រុមរបស់យើងកំពុងសហការយ៉ាងសកម្មជាមួយទីក្រុង ដៃគូនិងកំពុងផ្តល់ជំនួយចាំបាច់ ក្នុងការទ្រទ្រង់វឌ្ឍនភាពក្នុងការបង្កើតគោលនយោបាយ ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងរបួស»៕