• OnePlus ត្រៀមខ្លួន បង្ហាញរបស់ពិសេសមួយ នៅខែមករាដើមឆ្នាំក្រោយនេះ

    ពិព័រណ៍គ្រឿងអេឡិចត្រូនិកប្រចាំឆ្នាំដ៏ល្បីហៅកាត់ថា CES ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុង Las Vegas ដោយជាធម្មតាត្រូវបានគេដឹងហើយថា មិនបានផ្តោតសំខាន់តែលើប្រភេទឧបករណ៍ស្មាតហ្វូនឡើយ ប៉ុន្តែជារឿយៗក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនាពេលបច្ចុប្បន្នហាក់ដូចជាចូលចិត្តបង្ហាញផលិតផលស្មាតហ្វូនថ្មីៗរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ ដែលនេះយើងអាចសន្មតថា យ៉ាងហោចណាស់មួយឬក្រុមហ៊ុនចំនួនពីរកំពុងតែសំឡឹងថា នឹងអាចចាប់ផ្តើមបែបនេះនៅក្នុងព្រឹត្តិការណ៍ CES ខាងមុខ។

    នៅឆ្នាំ២០២០នេះគេបានជឿជាក់ថា ក្រុមហ៊ុន OnePlus នឹងព្យាយាមបង្កើតកម្មវិធីដ៏អស្ចារ្យនៅ Las Vegas បើទោះបីជានាយកប្រតិបត្តិលោក Pete Lau មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ជាក់ពីអ្វីឲ្យប្រាកដក្តីនៅព្រឹត្តិការណ៍ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបើយោងតាមការអ្នកវិភាគ Sasch Segan បានបង្ហាញការសង្ស័យថា ផលិតផលនោះអាចជាកាសឥតខ្សែតម្លៃថោក ដែលចេញមកប្រកួតប្រជែងជាមួយនឹង AirPods និង Galaxy Buds។ លោកបានបន្តទៀតថា Bullet Wireless 2 ដែលជាផលិតរបស់ក្រុមហ៊ុន OnePlus នឹងអាចបង្ហាញខ្លួនតាមផែនការនេះហើយវាមិនត្រឹមតែប៉ុណ្ណោះ វាគឺជាផលិតផលដ៏ល្អដែលអាចយកឈ្នះទាំង Pixel Buds និង Surface Earbuds របស់ Microsoft ទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ