• សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម​ អរុណ​រស្មី​​​ បានរៀ​ចំកម្មវិធីចែក​ព្រះ​រាជ​អំណោយ​ ដល់ប្រជា​ពលរដ្ឋ​​ អ្នករត់​ម៉ូតូ​កង់បី​ ម៉ូតូ​ឌុប​ សរុបចំនួន៣០នាក់ ដេីម្បី​ឧទ្ទិស​មហា​ព្រះរាជ​កុសល​ ថ្វាយ​ព្រះ​បរមវិញ្ញាណក្ខន្ធ​ ​ព្រះករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្ដម​ សីហនុ​

    នាវេលា​រសៀល​ថ្ងៃ​ទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និងជា​ព្រះ​ស្ថាបនិក​ មូលនិធិ​ មុទិតា​ បានរៀ​ចំកម្មវិធីចែក​ព្រះ​រាជ​អំណោយ​ សម្តេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ជាលេីកទី៣​ ប្រទាន​ដល់ប្រជា​ពលរដ្ឋ​​ អ្នករត់​ម៉ូតូ​កង់បី​ ម៉ូតូ​ឌុប​ សរុបចំនួន៣០នាក់ ដេីម្បី​ឧទ្ទិស​មហា​ព្រះរាជ​កុសល​ ថ្វាយ​ព្រះ​បរមវិញ្ញាណក្ខន្ធ​ ​ព្រះករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ និង​ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ​​​ ក្នុង​ឱកាស​ខួប​សោយ​ព្រះ​ទិវង្គត​ គម្រប់​៧ឆ្នាំ​ នា​ព្រះ​ដំណាក់​ វិមានឯករាជ្យ​។

    ប្រភព៖ Royal du Cambodge

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ