• Vietjet ផ្តល់​ប្រមូ​សិន​ដ៏​អស្ចារ្យ ដើម្បី​អប​អរ​រដូវ​វិស្ស​ម​កាល តាម​រយៈ​ការ​ផ្តល់​សំបុត្រ​ឥ​តគិត​ថ្លៃ​៥​លាន​​សន្លឹក សម្រាប់​ការ​ធ្វើ​ដំណើរ​​ទូ​ទាំង​វៀត​​ណាម និង​អាស៊ី

    (ភ្នំ​ពេញ ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៩) ដើម្បី​អប​អរ​​ដល់​បុណ្យ​ណូ​អែល និង​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ទូ​ទាំង​ពិភព​លោក ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ផ្តល់​​​កា​ដូ​ដ៏​អស្ចារ្យ ពោល​គឺ​ផ្តល់​សំបុត្រ​ហោះហើរ​​បែប​សន្សំ​សំ​ចៃ​បំផុត​ ដែល​មាន​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក ចំនួន​៥លាន​សន្លឹក​។

    កម្ម​វិធី​ប្រមូ​សិន​នេះ នឹង​​ត្រូវ​​ផ្តល់​ជូន​រយៈ​ពេល​១​សប្តាហ៍​ពេញ ចាប់​ពីថ្ងៃ​ទី​១៦ ដល់​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩​។ សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​អស់ នឹង​​ត្រូវ​ដាក់​ឲ្យ​ដណ្តើម​យក​ ដោយ​គ្មាន​​​ពេល​កំណត់​អំឡុង​​​នៃ​កម្ម​វិធី​ប្រមូ​សិន​នេះ នៅ​លើ​គេហ​ទំ​ព័រ www.vietjetair.com និង​មាន​សុពល​ភាព​​លើ​រាល់​បណ្តាញ​ហោះ​ហើរ​ទាំង​អស់​របស់ Vietjet ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក នៅ​ប្រទស​វៀត​ណាម និង​ផ្លូវ​ហោះហើរ​ដែល​ភ្ជាប់​ប្រទេស​វៀត​ណាម ជាមួយ​នឹង​គោ​ដៅ​ទេស​ចរណ៍​ដ៏គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន ទូ​ទាំង​អាស៊ី រួម​មាន ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុង​កុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មីយ៉ាន់​ម៉ា និង​កម្ពុជា ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ហោះ​ហើរ​រវាង​ទីក្រុង​ហាណូយសៀម​រាប ផងដែរ​។

    ពេល​វេលា​នៃ​ការ​ហោះហើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រមូសិន​នេះ គឺ​ចាប់​ពីថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ទី​៣១​ខែ​មិថុនា ឆ្នាំ​២០២០​។ សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​អស់ អាច​រក​ជាវ​បាន​​តាម​រយៈ​បណ្តាញ​​ទាំង​អស់​របស់ Vietjet ពោល​គឺ​​លើ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរស័ព្ទ «VietjetAir» លើ Facebook តាម​រយៈ www.facebook.com/VietjetCambodia/ (ដោយ​គ្រាន់​តែ​ចុច​លើ​ប្រអប់ «Booking»)​​​។ ក្រៅ​ពី​នេះ​ អតិ​ថិ​ជន​ក៏​អាច​កក់​សំបុត្រ​ហោះហើរ​តាមរយៈ​ទូរ​សព្ទ +8419001886 និង​តាម​រយៈ​ភ្នាក់​ងារផ្លូវ​ការ/ការិយាល័យ​លក់​សំបុត្រ​ទាំង​អស់​របស់ Vietjet​​ ផងដែរ​

    ជា​មួយ​នឹង​កម្ម​វិធី​នេះ អ្នក​​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គោល​ដៅ​ដ៏ល្បី​ល្បាញ​ជាច្រើន រួម​ជា​មួយ​​នឹង​សកម្ម​ភាព​ដ៏​រស់​រវើក​ទូ​ទាំង​វៀត​ណាម ដូច​ជា ការ​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ទន្លេ Mekong Delta ក្នុង​ទីក្រុង​ Can Thoទស្ស​នា​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នៅ​​​លើ​កោះ​ Phu Quoc ក៏ដូច​ជា​​ចូលរួម​ក្នុង​ពិធី​ជប់​លាង​រាប់​ថយ​ក្រោយ​នា​នា នៅ​ទីក្រុង​ហូ​ជីមិញ ហាណូយ ឬ​ទីក្រុង Da Nang​។

    ស្រប​ពេល Vietjet ពង្រីក​បណ្តាញ​ហោះ​ហើរ​​ឥត​ឈប់​ឈរ អ្នក​ដំណើរ​​ទាំ​ងអស់ក៏​​អាច​​អប​អរ​ថ្ងៃចូល​ឆ្នាំ​ថ្មី​ដ៏រីករាយ ផង​ដែរ នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ឬ​នៅ​កោះ​ប៉ា​តា​យ៉ា​។

    លោក Thanh Son អ្នក​ប្រធាន​​ក្រុមហ៊ុន Vietjet មាន​ប្រសាសន៍​ថា៖ «រដូវ​បុណ្យ​ណូ​អែល និង​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ឱកាស​​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ការ​ចែក​រំលែក និង​​ជួប​​ជុំ​ក្រុម​គ្រួ​សារ ក៏ដូច​ជា​មិត្ត​ភក្តិ​​។ ជា​មួយ​នឹង​ការ​ផ្តល់​ជូន​សំបុត្រ​ហោះ​ហើរ​​ក្នុង​ប្រមូ​សិន​ច្រើន​ជាង​៥លាន​​​សន្លឹក​ Vietjet នឹង​​នាំ​យក​ឱកាស​ហោះហើរ​​​​​រាប់​លាន ដល់​អតិ​ថិ​ជន​​ក្នុងស្រុក និង​បរទេស ដើម្បី​បង្កើត​ពេល​វេលា​នៃ​ការ​ជួប​ជុំ​គ្នា ជាមួយ​នឹង​​បទពិសោធ​​​នៃ​ការ​ធ្វើ​ដំណើរ​កាន់​តែ​រំភើប​។ យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​ទទួល​បាន​​ការ​ជឿទុក​ចិត្ត​ពី​អ្នក​ដំណើរ​ជិត​១០០​លាន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​យើ​ងនឹង​ខិត​ខំ​​បន្ថែម​ទៀត​ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ​ និង​ភ្ជាប់​គោល​ដៅ​ហោះហើរ​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ការ​ផ្សារ​ភ្ជាប់​ក្តី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​សុបិន​របស់​គ្រប់គ្នា ក្លាយ​ជា​ការ​ពិត​»​។

    អ្នក​ដំណើរ ដែល​ទិញ​សំបុត្រ​ចាប់​ពី​ពេល​នោះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ ក៏​នឹង​​មាន​ឱកាស​ក្នុង​ការ​ចូលរួម​កម្ម​វិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ដ៏អស្ចារ្យ​​ដែល​មាន​ឈ្មោះ​ថា «ការ​ហោះហើរ​ទូ​ទាំង​អាស៊ី និង​ស្វែង​យក​យន្ត​ហោះ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម» ក៏ដូច​ជា​ការ​ឈ្នះ​រង្វាន់​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្តាហ៍​នៅលើ​គេហ​ទំ​ព័រ https://flyforlove.vietjetair.com/ ផងដែរ​។ តម្លៃ​នៃ​រង្វាន់​ទាំង​អស់ ស្មើ​នឹង​​ទឹក​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។

    ជា​មួយ​នឹងស្មារតី​នៃ​ការ​ផ្តោត​លើ «សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​ទាប​សម​រម្យ និង​ទៀង​ទាត់​ពេល​វេលា» ដែល​ជា​តម្លៃ​ស្នូល​របស់​ខ្លួន និង​ក្រោម​កម្ម​វិធី​ផ្តល់​ប្រមូ​សិន​ដ៏ពិសេស​នេះ ដើម្បី​ស្វាគមន៍​អ្នក​ដំណើរ​ទី​១០០លាន ក្នុង​រដូវ​កាល​បុណ្យ​ទាន​នេះ ក្រុម​ហ៊ុន​អា​កាស​ចរណ៍ Vietjet នឹង​នាំ​យក​ស្នាម​ញញឹម ភាព​រីក​រាយ និង​ផាសុខ​ភាព​សម្រាប់​អ្នក​ដំណើរ​​ក្នុង​កម្រិត​ហោះ​ហើរ​កម្ពស់​១ម៉ឺន​ម៉ែត្រ ក៏ដូច​ជា​​ការ​បង្កើត​បទ​ពិសោធ​ហោះហើរ​ដ៏​រំភើប​នៅលើ​យន្តហោះ​ថ្មី​ៗ ​ដែលមាន​កៅអី​​អង្គុយ​ប្រកប​ដោយ​​ផា​សុខ​ភាព ជម្រើស​​​អាហារ​ដ​ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​​បម្រើ​ដោយ​បុគ្គ​លិក​ដ៏​រួស​រាយ​រាក់​ទាក់ កម្ម​វិធី​ប្រមូ​សិន​ជាច្រើន ការកម្សាន្ត​ផ្សេង​ៗ និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត​តាម​រយៈ​​ផ្លាត​ហ្វម​ពាណិជ្ជ​អេឡិច​ត្រូនិក​របស់​ខ្លួន​​។

    (*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ

    (**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​​បុណ្យ​ជាតិ

    ចប់

    អំពី​ក្រុមហ៊ុន Vietjet

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹ​តែ​ជា​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​ដែល​បង្កើត​ឲ្យ​មាន​​បដិ​វដ្តន៍​​ក្នុង​ប្រទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែលមាន​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទូ​ទាំង​តំបន់​នេះ និង​ជុំ​វិញ​ពិភព​លោក​ផងដែរ​។ ជា​មួយនឹង​ការផ្តោត​លើ​សមត្ថ​ភាព​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ដើម ការ​ប្រតិ​បត្តិ​​ដ៏មាន​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន Vietjet ផ្តល់​ឱកាស​ហោះហើរ​ជា​មួយ​នឹង​​តម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃ និង​បត់​បែន ក៏ដូច​ជា​សេវាកម្មចម្រុះ​ផ្សេង​គ្នា​ជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

    ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ឯក​​ជន​ដ៏​ធំបំផុត​របស់​​វៀត​ណាម ក្រុមហ៊ុន​នេះ ក៏​ទទួល​បាន​រង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com និង​បាន​​ជាប់​ឈ្មោះ​ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ 2018 និង​ឆ្នាំ2019 សម្រាប់​​ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយAirfinance Journal​។ ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ក៏​​ទទួល​បាន​ពាន​រង្វាន់​​ក្នុង​នាម​ជា​​ ក្រុមហ៊ុន​អាកាស​ចរណ៍ល្អ​បំផុត សម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុត ដែល​ទទួល​ស្គាល់​​ដោយ​អង្គ​ភាព​ល្បី​ៗ​ជាច្រើន​ដូច​ជា Skytrax, CAPA, Airline Ratings និង​អង្គ​ភាព​ជាច្រើន​ទៀត​។

    ជា​មួយ​នឹង​ការ​ប្រជុំ​ដោយ​​យន្ត​ហោះ​មាន​អាយុ​កាល​វ័យ​​ក្មេង និង​ទំនើប ដោយ​មានកម្រិត​អាយុ​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ និង​ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​​មុខ​គេក្នុង​ពិភព​លោក ដេល​ផ្តោត​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព គុណ​ភាព និង​ភាព​ជឿ​ទុក​ចិត្ត​បាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ​ជិត​១០០​លាន​នាក់ មក​ទល់ពេលនេះ ទូ​ទាំង​បណ្តាញ​ដែលមានការ​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​នានា ក្នុង​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​​ទៅកាន់៖ www.vietjetair.com

    ទំ​នាក់ទំនង​ព័ត៌មាន៖

    ក្រុមហ៊ុន QED

    កម្ពុជា (ភាសា​ខ្មែរ)

    លោក អ៊ិន សុផេង

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

    កម្ពុជា (ភាសា​អង់​គ្លេស)

    លោក Julian Rake

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

    ក្រុមហ៊ុន Vietjet

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ