• ប្រជាពលរដ្ឋ ៥២គ្រួសារ ដែលរងគ្រោះដោយសារតែអគ្គិភ័យនៅម្តុំគំនរសំរាមក្នុងសហគមន៍ស្ទឹងមានជ័យ ពេលនេះទទួលនូវគេហដ្ឋានថ្មីហើយ

    ប្រជាពលរដ្ឋរងគ្រោះ ៥២គ្រួសារ ជាអ្នកអត់ឃ្លាន រងគ្រោះដោយសារតែអគ្គិភ័យ នៅម្តុំគំនរសំរាមក្នុងសហគមន៍ស្ទឹងមានជ័យ ថ្ងៃនេះទទួលនូវគេហដ្ឋានថ្មីដែលជាជំនួយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គការមូលនិធិកុមារកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ គ្រប់លំដាប់ថ្នាក់រួមនឹងសប្បុរសជន និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

    នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ “រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី១៣ ធ្នូ ២០១៩ ចូលរួមក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះរបស់ប្រជាពលរដ្ឋទង ៥២គ្រួសារត្រូវបានអគ្គីសភ័យឆេះអស់កាលពីថ្ងៃទី ១៧ មិនា ២០១៩ កន្លងទៅនេះ។ ដោយមានការឧបត្ថមគាំទ្រពីសម្តេចតេជោ ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សប្បុរសជន អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ យើងបានរួមគ្នាកសាងលំនៅដ្ឋានថ្មីជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ៥២គ្រួសារ ដែលត្រូវធ្វើពិធីប្រគល់នាថ្ងៃនេះ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ