• ព្រឹកមិញនេះ ខេត្តព្រះសីហនុរៀបចំហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ និងរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩អង្គ

    រដ្ឋបាលខេត្តព្រះសីហនុ​ បានរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹក នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ​។ ដោយមានវត្តមាន ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ឯកឧត្តមជាម ហុីមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញធ្វើជាអធិបតី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ។ ដោយនៅក្នុងពិធីមង្គលនេះ ក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ។

    ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មមញ្ញសាសនា ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ បណ្តេញចេញនូវគ្រោះភ័យអន្តរាយ ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ