• OnePlus គ្រោងបង្កើតកាសឥតខ្សែស្រដៀង AirPods ដែរ!

    បើនិយាយពីបច្ចេកវិទ្យាឧបករណ៍ឥតខ្សែវិញ គឺអតិថិជនទាំងអស់ពិតជានឹកឃើញដល់កាសដាក់ត្រចៀកមុនគេ ដោយសារវាជាឧបករណ៍តូចសាមញ្ញងាយស្រួលយកតាមខ្លួនបំផុតប្រៀបធៀបទៅនឹងឧបករណ៍ឥតខ្សែផ្សេងៗ និងជាផលិតផលពេញនិយមជាងគេផងដែរ។ បច្ចុប្បន្ន AirPods របស់ Apple, FreeBuds 3 របស់ Huawei និង Galaxy Buds របស់ Samsung សុទ្ធសឹងជាផលិតផលនាំមុខគេលើទីផ្សារ។

    ក្នុងនោះគេក៏បានមើលឃើញដែរថា OnePlus ក៏កំពុងបានចាប់ផ្តើមការងាររបស់ខ្លួនរួចរាល់ហើយផងដែរក្នុងការផលិតឧបករណ៍កាសដាក់ត្រចៀកប្រជែងទីផ្សារគ្នាជាមួយនឹងកាសដាក់ត្រចៀកល្បីៗទាំងនោះ ហើយបើយោងតាមអ្នកជំនាញវិភាគបច្ចេកវិទ្យា Max J ក៏បានបង្ហោះលើគណនី Twitter របស់ខ្លួនផងដែរអំពីការត្រៀមខ្លួនមួយនេះ។

    មិនទាន់មានព័ត៌មានពិស្តារច្រើនមែន ប៉ុន្តែ Max J បានជឿជាក់ថា ផលិតកម្មដើម្បីផលិតឧបករណ៍ត្រូវបាន OnePlus រៀបចំរួចរាល់ហើយទោះបីជាមានអារម្មណ៍ថា មកយឺតជាងគេច្រើនឆ្នាំបន្តិចមែន ប៉ុន្តែសង្ឃឹមថាយ៉ាងហោចណាស់ក៏អាចទាញតួលេខលក់របស់ក្រុមហ៊ុនគូប្រជែងរបស់ខ្លួនបានមកវិញខ្លះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ