• សម្បត្តិ ដេវីត ចេញបទថ្មី «ច្រឡំ» រៀប​រាប់​ពី​ស្នេហា​ប្រុស​ស្រឡាញ់​ប្រុស

    (ភ្នំពេញ)៖ តារាចម្រៀងប្រុសវ័យក្មេងរូបសង្ហាលោក សម្បត្តិ ដេវីត កំពុងតែត្រូវបានទស្សនិកជន មានការចាប់ អារម្មណ៍ខ្លាំង តាមរយៈការបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើងថា «ច្រឡំ» ខណៈដែលបទនេះ គឺមានអត្ថន័យពីបុរសៗ ដែលស្រឡាញ់ភេទដូចគ្នាតែម្ដង ដែលជារសជាតិថ្មី និងសាច់រឿង ប្លែកមួយបែបទៀតសម្រាប់ទស្សនិកជន។

    តារាចម្រៀងប្រុសវ័យក្មេង លោក សម្បត្តិ ដេវីត បានប្រាប់ឲ្យដឹងថាបទចម្រៀង១បទនេះ គឺជាការនិពន្ធមេឡូឌីថ្មី សន្លាងតែម្ដង ដោយនៅក្នុងនោះ ទាំងការច្រៀង ទាំងការចំណាយលើការផលិតឡើង លោកបានចំណាយមិន ក្រោម២ពាន់ដុល្លារនោះឡើយ ជាក់ស្ដែងដូចឃើញក្នុងវីដេអូចម្រៀងទាំងស្រុង គឺលោកបានសម្រិតសម្រាំង ចុះថតមានច្រើនទីតាំង សុទ្ធតែជាកន្លែងដែលមានទេសភាពស្រស់ស្អាត នៅលើកោះរ៉ុង និងភ្នំពេញជាដើម។

    ដើមហេតុដែលធ្វើឲ្យលោក ផលិតក៏ដូចជាសរសេរដែលនិយាយពីស្នេហា ខុសភេទ ប្រុសស្រឡាញ់ប្រុស នេះឡើង លោកបង្ហើបថា អាចនិយាយបានថា លោកជាមនុស្សម្នាក់ ដែលយល់ពីអារម្មណ៍ អ្នកស្រលាញ់ភេទ ដូចគ្នាក៏ថាបាន។ យ៉ាងណាមិញ បន្ទាប់ពីបានចេញផ្សាយលើបណ្ដាញសង្គម ហើយឃើញមានអ្នកគាំទ្រ ច្រើនបែបនេះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់ និងកាន់តែធ្វើឲ្យលោកមានទឹកចិត្តកាន់តែច្រើនក្នុងការធ្វើ បទចម្រៀងបន្តផងដែរ។លោកថា ឆាប់ៗខាងមុខនេះ ខ្លួនគ្រោងនឹងបញ្ចេញបទចម្រៀងថ្មី១ បទថែមទៀត ដោយបច្ចុប្បន្នកំពុងតែឲ្យ ក្រុមការងារសម្រិតសម្រាំងឡើង។

    តារាចម្រៀងរូបនេះ បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ដោយការព្យាយាមខិតខំប្រឹងប្រែង និងក្ដីស្រឡាញ់ វិថីសិល្បៈ នឹងប្រសិនបើមានការផ្ដល់ឱកាសពីអ្នកគ្រប់គ្រងកម្មវិធីសិល្បៈ លើបណ្ដាទូរទស្សន៍នានា ឲ្យលោកបានឡើងលើកម្មវិធីនោះ ថ្ងៃអនាគតទីផ្សាររបស់លោក ច្បាស់ជា នឹងរីកចម្រើនកាន់តែខ្លាំងជាក់ ជាមិនខាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ