• U20 កម្ពុជា ត្រៀមប៉ះវៀតណាម និងមីយ៉ាន់ម៉ា ក្នុងការប្រកួតពានរង្វាន់ BTV Cup 2019

    (ភ្នំពេញ)៖ បន្ទាប់ពីចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កីឡាករ សៀង ចន្ធា បានទទួលភារកិច្ចថ្មីជាមួយក្រុមជម្រើសជាតិ U20 កម្ពុជាទៀតហើយ ដោយត្រូវចូលរួមប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម ដែលជាឱកាសសងសឹករបស់ក្រុមគោព្រៃជំទង់កម្ពុជា ជំនួសក្រុម U22 កម្ពុជា ដោយត្រូវជួបក្រុម U20 វៀតណាម និងមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍នេះ។

    សូមរំឭកថា ក្នុងការប្រកួតកីឡាស៊ីហ្គេម កាលពីថ្មីៗ ក្រុម U22 កម្ពុជា បានចាញ់ U22 វៀតណាម ដោយលទ្ធផល ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានជួប U22 មីយ៉ាន់ម៉ា ២ដង(ក្នុងពូលម្ដង និងដណ្ដើមមេដាយសំរឹទ្ធម្ដង) តែបរាជ័យទាំង ២ប្រកួត ។ ការប្រកួតនោះ ក៏មានវត្តមាន សៀង ចន្ធា ចូលរួមដែរ។ ហេតុនេះការត្រូវជួបក្រុម U20 វៀតណាម និងមីយ៉ាន់ម៉ា នាពេលខាងមុខ ក៏ជាឱកាសសងសឹករបស់ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះផងដែរ។

    គួរបញ្ជាក់ថា សៀង ចន្ធា និងសិស្សច្បង នៃក្រុម U22 កម្ពុជា នឹងធ្វើដំណើរមកមាតុភូមិវិញយប់នេះ បន្ទាប់មកទើបគេបន្ដដំណើរទៅប្រទេសវៀតណាមតាមក្រោយ ដ្បិតក្រុមជម្រើសជាតិ U20 កម្ពុជា នឹងត្រូវធ្វើដំណើរទៅមុន នៅរសៀលថ្ងៃព្រហស្បត្តិនេះ។ ចំពោះបេសកកម្មរបស់ក្រុម U20 កម្ពុជាខាងលើ គឺមានសមាជិក ២០នាក់ ដើម្បីជួបតតាំងជាមួយក្រុម U20 កម្ពុជា, វៀតណាម, មីយ៉ាន់ម៉ា និងក្រុម Becamex Binh Duong ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ