• សម្ដេចតេជោ បោះពាក្យមួយឃ្លា ដើម្បីលើកទឹកចិត្តដល់ កែវ សុខផែង ក្រោយកីឡាកររូបនេះស៊ុតបាល់ប៉េណាល់ទីមិនចូល

    ទោះបីជាការប្រកួត បាល់ទាត់ ដណ្ដើមមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាចាញ់មីយ៉ាន់ម៉ា ក៏ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការទាត់បាល់ ហ្វ្រីឃីគ របស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ។

    ក្នុងឱកាសពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)សរុបចំនួន ៦,៧៦២នាក់នៅព្រឹកថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបានសំណុំពរដល់អ្នកគាំទ្រកម្ពុជាកុំស្ដីបន្ទោសដល់ខ្សែប្រយុទ្ធជួរមុខកម្ពុជា កែវ សុខផែង ដែលស៊ុតបាល់ប៉េណង់ទីមិនចូលក្នុងវគ្គកាត់សេចក្ដីបាល់ ១១ម៉ែត្រដណ្ដើមមេដាយសំរិទ្ធិ ទល់នឹងក្រុមអាយុក្រោម ២២ឆ្នាំមីយ៉ាន់ម៉ា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន កាលពីម្សិលមិញនេះ។

    ចំពោះ​ការស៊ុតបាល់ប៉េណាល់ទីមិនចូលរបស់ ​កែវ សុខផេង នេះ សម្តេចបានលើកទឹកចិត្ត ពោលគឺ​ប្រាប់ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្តឱ្យសោះ ព្រោះ​កីឡាករលំដាប់ពិភពលោកដូចជា David Beckham ក៏ស៊ុតមិនចូលដែរពេលខ្លះ។ ហើយម្យ៉ាងទៀត កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្រ្ត​ក្នុងការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ​សម្តេច​បានកោតសរសើរចំពោះទម្រង់លេងរបស់ក្រុមកម្ពុជា និងបានចាត់ទុកការទាត់ហ្វ្រីឃីករបស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អថែមទៀតផង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ