Miss Universe Cambodia 20​19 បវរកញ្ញា សំណាង​ អេលីណា បានមកដល់កម្ពុជាវិញហើយ

បន្ទាប់ពីបញ្ចប់ភារកិច្ចតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី ​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe) ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក។ កាលពីរាត្រីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ បវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ កញ្ញា សំណាង​ អេលីណា ក៏បានត្រឡប់មកវិញ ដោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការរង់ចាំស្វាគមន៍ពីសំណាក់ក្រុមគ្រួសារ និងក្រុមការងារ។

បវកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា បានធ្វើការប្រកួតបានយ៉ាងល្អ ដោយការណែនាំខ្លួន ការដើរក្នុងឈុតប៊ីគីនី ឈុតរាត្រីសមោសរ និងឈុតតំណាងជាតិ បានដើរបង្ហាញពោរពេញដោយភាពជឿជាក់ ធ្វើឲ្យអ្នកគាំទ្រកម្ពុជា និងអន្តរជាតិ កោតសរសើរមិនដាច់ពីមាត់។ ទោះជាមិនបានទទួលជ័យលាភី ប៉ុន្តែ សំណាង អេលីណា ធ្វើបានល្អនិងបង្ហាញថាស្ត្រីកម្ពុជាក្រៅពីមានរូបសម្រស់ស្រស់សោភា ស្រី្តកម្ពុជាពិតជាខ្លាំង និងមានភាពវៃឆ្លាត។ សូមរំលឹកថាការប្រកួតសម្រស់ដ៏ធំជាងគេលើលោក បវកញ្ញាចក្រវាល ២០១៩ MISS UNIVERSE បានរកឃើញម្ចាស់មកុដថ្មី​គឺបានទៅលើបវកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi អាយុ២៦ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ