រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់ស្លាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជា ទល់នឹងមីយ៉ាន់ម៉ា នៅទីតាំងចំនួន ២កន្លែង

ជាដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដោយនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជា និងមីយ៉ាន់ម៉ា ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ពោលគឺដណ្តើមយកមេដាយសំរិទ្ធ ។

ដោយការប្រកួតចាប់ផ្តើមនៅវេលាម៉ោង០៣៖០០ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ហើយការចាក់ស្លាយផ្សាយផ្ទាល់នៃការប្រកួត មានចំនួន២ទីតាំង នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ