វីដេអូ Rewind ប្រចាំឆ្នាំរបស់ YouTube កំពុងរងការ Dislike កាន់តែច្រើនទៅៗ

វីដេអូ “YouTube Rewind 2019: For The Record” ដែល​បណ្ដាញ​ YouTube រំពឹង​ថា​អ្នក​ទស្សនា​​អាច​នឹង​ចូល​ចិត្ត​ច្រើន​ជាង​វីដេអូ​ចេញ​កាល​ពី​ឆ្នាំ​ទៅ​នោះ នៅ​ពេល​នេះ​វា​កំពុង​​ដែល​ឈរ​​នៅ​តំណែង​លេខ ៣ ​ក្នុង​បញ្ជី​​វីដេអូ​ YouTubeមាន​ចំនួន​ “Dislike” ច្រើន​ជាង​គេ​បំផុត។

ក្រោយ​ចេញ​ផ្សាយ​បាន​ប្រមាណ ៤ ថ្ងៃ វីដេអូ​ YouTube Rewind 2019 នេះ​មាន​ចំនួន​ទស្សនា​ ៥០ លាន​ដង ហើយ​ក្នុង​នោះ​ចំនួន​អ្នក​ចូល​ចិត្ត​មាន ២,៦ លាន​នាក់ និង​​ចំនួន​អ្នក​មិន​ចូល​ចិត្ត​មាន​ដល់ ៦,២ លាន​នាក់។ ចំនួន​ Dislike របស់​វា​គឺ​​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​តំណែង​លេខ ៣ ក្នុង​បញ្ជី​​វីដេអូ​ YouTubeមាន​ចំនួន​ “Dislike” ច្រើន​ជាង​គេ​បំផុត នៅ​ពី​ក្រោយ​បទ​ចម្រៀង Baby របស់ Justin Bieber (មាន ១០,៩៣ លាន) និង​វីដេអូ YouTube Rewind 2018 ​មាន ១៧,១៣ លាន។

​​គួរ​ដឹង​ថា​ YouTube Rewind 2018 បាន​ក្លាយ​ជា​វីដេអូ YouTube មាន​ Dislike ច្រើន​ជាង​គេ​បំផុត​ក្នុង​ពេល​ត្រឹម ៦ ថ្ងៃ ១០ ម៉ោង​ក្រោយ​ចេញ​ផ្សាយ។ វា​ទទួល​បាន​ Dislike ច្រើន​ក៏​ដោយ​សារ​បាត់​វត្តមាន​ YouTuber ល្បីៗ ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​ឆ្នាំ ២០១៨ មាន​ដូច​ជា PewDiePie។

នៅ​ឆ្នាំ ២០១៩ វីដេអូ YouTube Rewind 2019 មាន​វត្តមាន​ PewDiePie ឡើង​វិញ ប៉ុន្តែ​មិន​ទទួល​បាន​ផល​វិជ្ជមាន​ដូច YouTube រំពឹង​ទុក​ឡើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ