គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៧.៣០% ហើយ

គិតមកទល់ពេលនេះគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុដែលបានបើកការសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះសម្រេចបាន ៧.៣០% រួចមកហើយ។ ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី្កក្រសួងសាធារណការ និងជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

យ៉ាងណាមិញគិតត្រឹមខែវិច្ឆិកា ឆ្នាំនេះគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុដំណើរការសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និង និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. សម្រេចបាន ៧.៣០% រួចមកហើយ។ គួររំលឹកផងដែថាផ្លូវល្បឿនលឿននេះមានប្រវែង ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយប្រើរយៈពេលចំនួន ៤៨ខែ ក្នុងការសាងសង់។

ទន្ទឹមនឹងនេះដែរផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុដោយមានគន្លងផ្លូវចំនួន ៤គន្លង ផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត ១គន្លង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ