• iPhone SE 2 អាចប្តូរឈ្មោះទៅជា «iPhone 9» វិញ និងប្រហែលជាចេញនៅដើមឆ្នាំក្រោយ!

    កន្លង​មក​នេះ​ គេ​បាន​ដឹង​រឿង​រ៉ាវ​ជា​ច្រើន​អំពី iPhone តម្លៃ​ធូរ ដែល​ Apple អាច​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ដើម​ឆ្នាំ ២០២០ ដោយ​គេ​បាន​ហៅ​ឈ្មោះ​វា​ថា iPhone SE 2។ ប៉ុន្តែ​ពេល​នេះ​មាន​របាយការណ៍​ថ្មី សន្និដ្ឋាន​ថា​ Apple អាច​នឹង​ប្រើ​ឈ្មោះ iPhone 9។

    ២០១៧ ជា​ឆ្នាំ​ដែល​ការ​ដាក់​ឈ្មោះ iPhone ចាប់​ផ្ដើម​មាន​ភាព​រញ៉េរញ៉ៃ តាម​ការ​ប្រកាស​ចេញ iPhone 8 និង iPhone X។ ឆ្នាំ​បន្ទាប់​​មាន iPhone XR, XS និង XS Max ហើយ​ក្រោយ​មក Apple ត្រឡប់​ក្រោយ​វិញ ដោយ​ប្រើ​​​ឈ្មោះ iPhone 11 និង iPhone 11 Pro/Pro Max នៅ​ឆ្នាំ​នេះ។

    Apple បាន​រំលង​នូវ​ការ​ប្រើ​ប្រាស់​លេខ 9 ប៉ុន្តែ​របាយការណ៍​ថ្មី​ពី Macotakara ដែល​ដក​ស្រង់​ដំណឹង​ពី​ប្រភព​​មួយ និយាយ​ថា​អាច​ទៅ​រួច​ដែល iPhone SE 2 នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា “iPhone 9” ដោយ​សារ​វា​បន្ត​ប្រើ​ប្រាស់​រូបរាង​របស់ iPhone 8 និង​មាន​ឈីប A13 Bionic។

    ​​វា​អាច​ឈ្មោះ​សម​ទំនង​មួយ​សម្រាប់​ iPhone តម្លៃ​ធូរ​ជំនាន់​បន្ទាប់​ ដោយ​គេ​រំពឹង​ថា​វា​ប្រើ​ប្រាស់​អេក្រង់ LCD ទំហំ ៤,៧ អ៊ីញ ​ហើយ​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​នឹង iPhone 8 ប៉ុន្តែ​ប្រើ​ឈីប​ស៊េរី​ខ្ពស់ A13 Bionic។ តម្លៃ​រំពឹង​ទុក​គឺ ៣៩៩ ដុល្លារ ជា​មួយ​ជម្រើស​ពណ៌​ប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​ក្រហម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ