• «តូក្យូ» គឺជាទីក្រុង ដែលមានអ្នកខិតខំធ្វើការជាងគេបំផុត នៅអាស៊ីប៉ាស៊ីហ្វិច!

    លទ្ធផល “ទីក្រុងដែលខិតខំធ្វើការជាងគេបំផុត” នេះត្រូវបានផ្អែកលើការសិក្សាថ្មីមួយដោយ Kisi ដែលជាក្រុមហ៊ុនមូលបត្រ និងជាប្រព័ន្ធត្រួតពិនិត្យមានមូលដ្ឋានលើ cloud ដែលវាសិក្សាមើលរបៀបរស់នៅ និងឱកាសវិជ្ជាជីវៈនៅក្នុងទីក្រុងដែលបានចូលរួម។ វាក៏ជា Instant Office ដែលគ្រប់គ្រងសេវាកម្មការិយាល័យ និងកន្លែងធ្វើការរួមជាអន្តរជាតិ ដែលបានវិភាគទិន្នន័យពីការសិក្សា ហើយបង្កើតជាពិន្ទុអាំងតង់ស៊ីតេការងារតាមទីក្រុងនីមួយៗ។ ការសិក្សានេះបានចូលរួមដោយទីក្រុងធំៗចំនួន ៤០ មកពីជុំវិញពិភពលោក ហើយមានទីក្រុងរបស់អាស៊ីចំនួន ៣ឯណោះ ដែលបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ។

    ជាក់ស្ដែងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានឈរនៅលើកំពូលតារាងលេខ១ ដោយមានពិន្ទុ ១០០ ខណៈចំណាត់ថ្នាក់ទី២ គឺសិង្ហបុរី ដែលទទួលបាន ៩៥.៤ និងលំដាប់ទី៤ គឺទីក្រុងគូឡាឡាំពួ របស់ប្រទេសម៉ាឡេស៊ី ដោយទទួលបានពិន្ទុ ៩៣.៣ ។ ពិន្ទុអាំងតង់ស៊ីតេការងារនេះទទួលបានពីកត្តាជាច្រើនបូករួម៖ ពេលវេលាធ្វើដំណើរទៅ/មកពីកន្លែងធ្វើការ, ពេលវេលាមកដល់នៅកន្លែងធ្វើការ, ម៉ោងធ្វើការក្នុងមួយសប្តាហ៍, % ធ្វើការច្រើនជាង ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ និងថ្ងៃវិស្សមកាលដែលទទួលបាន។ ចង់ជ្រាបច្បាស់ថាទីក្រុងអាស៊ីយើងមានពិន្ទុប៉ុន្មានខ្លះ សូមមើលរូបនៅខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ