សុខភាព៖ ខ្សែអំបោះខ្សែសីម៉ា ពាក់លើដៃ លើជើង ជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ

នេះជាការចែករំលែកចំណេះដឹងមួយដែលលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានធ្វើការបង្ហោះទាក់ទងនឹងកុមារ ដែលមានចងខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និងក ដែលខ្សែទាំងនោះគឺជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ សូមបងប្អូនអានការពន្យល់របស់លោកវេជ្ជបណ្ឌិតទាំងអស់គ្នា៖ ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផងដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត។

ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម(ជាញឹកញាប់បំផុតធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។ ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រិតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។

ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។ ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!? Dr. Heang Rottana

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ