• កម្ពុជា ចាប់ផ្តើមសាងសងរោងចក្រផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ថ្មី ជៀសវាងការដាច់ភ្លើងដូចឆ្នាំមុន!

    ដំណើរការសាងសង់រោងចក្រផលិតអគ្គិសនី៤០០មេហ្កាវ៉ាត់ថ្មី ដែលមានទីតាំងស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងរួចរាល់ ទៅតាមផែនការកំណត់ អាចបញ្ចេញថាមពលចូលបណ្តាញជាតិ នៅមុនពាក់កណ្តាលឆ្នាំ២០២០។ ដើម្បីសម្រេចការងារនេះ ក្រុមជំនាញសាងសង់បាន និងកំពុងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃ ដោយកំណត់ពេលសាងសង់រយៈពេលជាង១០ខែ។

    ជាមួយគ្នានេះ ម៉ាស៊ីនភ្លើងសម្រាប់ដំឡើង ក្នុងរោងចក្ររោងចក្រផលិតអគ្គិសនី៤០០មេហ្កាវ៉ាត់ថ្មី ដើម្បីត្រៀមបំពេញឲ្យការផ្គត់ផ្គង់សម្រាប់បណ្តាញជាតិ នៅរដូវប្រាំងខាងមុខនេះ បានដឹកមកដល់ទីតាំងរោងចក្រជាបណ្តើរៗហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។

    សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជា និងក្រុមហ៊ុន CGGC-UN POWER Co,Ltd និង ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION បានចុះហត្ថលេខា លើកិច្ចសន្យាសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រេង (HFO) និងឧស្ម័ន (LNG) អនុភាព៤០០មេហ្ការ៉ាត់ ដោយរំពឹងអាចផលិតអគ្គិសនី ដែលមានអានុភាព៤០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល។

    គម្រោងនេះចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ