ស្រាបៀរលំដាប់ថ្នាក់ពិភពលោក ស្លាកសញ្ញាស្រាបៀរ ABC Extra Stout ស្រាបៀរ Heineken® និងស្រាបៀរ Tiger​ បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៨-២០១៩

រាជធានីភ្នំពេញ៖ កាលពីថ្ងៃចន្ទទី ២ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger បានរៀប​ចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំង១៧គូ ​ដែល​បាន​ជាវស្រាបៀរសម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។ កម្មវិធីប្រគល់រង្វាន់នេះមានការអញ្ជើញចូលរួមពីថ្នាក់​គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) ព្រមទាំងគូស្វាមីភរិយាថ្មីទាំង១៧គូ ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩ របស់ស្រាបៀរ ABC

Extra Stout, Heineken® និង Tiger រួមមាន:

  • ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន៥រង្វាន់
  • ដំណើរកម្សាន្តក្រេបទឹកឃ្មុំទៅហូលីវូតក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក របស់ស្រាបៀរ Heineken® ចំនួន២រង្វាន់
  • ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារអាមេរិករបស់ស្រាបៀរ Tiger ចំនួន៦រង្វាន់

គូស្វាមីភរិយាថ្មីចំនួន១៧គូ ដែលបានអញ្ជើញមកទទួលរង្វាន់ផ្ទាល់ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) មានប្រសាសន៍ថា ពួកគាត់ទាំងអស់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ស្រាបៀរ ABC Extra Stout, Heineken® និង Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ទាំងអស់ ដែលបានត្រូវរង្វាន់ធំ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩។

គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មី២០១៩-២០២០របស់ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken® និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០២០។

កញ្ចប់អាពាហ៍ពិពាហ៍រដូវកាលថ្មី២០១៩-២០២០ រួមមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជា:

  • ដំណើរកម្សាន្តនៅប្រទេសស្វីសដែលផ្តល់ជូនដោយស្រាបៀរ ABC Extra Stout
  • ដំណើរកម្សាន្តនិងការចូលរួមទស្សនាការប្រណាំងឡាន Formula 1 ដ៏អស្ចារ្យដែលផ្តល់ជូនដោយ Heineken®
  • ដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងទទួលបានបទពិសោធន៍ថ្មីដំណើរកម្សាន្តក្រៅប្រទេសល្បីៗជាមួយនឹងទឹកប្រាក់ $១៥០០ ចំនួន ១៥ (ដប់ប្រាំ) រង្វាន់ដែលផ្តល់ជូនដោយស្រាបៀរ Tiger

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ ០១១ ២២២ ៤០០ ឬ ០១១ ៣៣៣ ៥០០ សម្រាប់ព័ត៌មានបន្ថែម។

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ