ជើងខ្លាំងរបស់ចិន Junguang នឹងឡើងដណ្តើមខ្សែក្រវាត់ពី Sam-A ក្នុងកម្មវិធី ONE រាត្រីថ្ងៃសុក្រនេះ

(កូឡាឡាំពួរ)៖ កំពូលកីឡាកររបស់ចិន Wang Junguang នឹងត្រូវឡើងវាយដណ្តើមខ្សែក្រវាត់ពិភពលោករបស់ស្ថាប័ន ONE Championship: Mark of Greatness ពីម្ចាស់ខ្សែក្រវាត់ Sam-A ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៀត អ្នកប្រដាល់សញ្ជាតិរុស្ស៊ី Alaverdi Ramazanov នឹងត្រូវជួបប្រកួតជាមួយកំពូលកីឡាករចិន Zhang Chenglong ផងដែរ ដើម្បីដណ្តើមយកខ្សែក្រវាត់ទម្ងន់ស្រាល ONE Bantamweight Championship ជាលើកដំបូងរបស់គេ។

ក្រៅពីនេះ ក៏នៅមានអ្នកប្រយុទ្ធខ្លាំងៗជាច្រើនរូបទៀតផងដែរមានដូចជា៖

. កីឡាការិនី Jihin Radzuan របស់ម៉ាឡេស៊ី ជួបប្រកួតជាមួយកីឡាការិនី Denice Zamboanga របស់ហ្វីលីពីន។
. កីឡាករ Agilan Thani របស់ម៉ាឡេស៊ី ជួបប្រកួតជាមួយកីឡាករ Dante Schiro របស់អាមេរិក។
. កីឡាករ Gurdarshan Mangat កូនកាត់ឥណ្ឌា-កាណាដា ជួបប្រកួតជាមួយកីឡាករ Reece Mclaren ជនជាតិអូស្រ្តាលី និងមានកីឡាករ-កីឡាការិនីជាច្រើនរូបទៀតនឹងមកជួបគ្នាក្នុងព្រឹត្តិការណ៍ ONE Championship: Mark Of Greatness មួយនេះ។

ដូច្នេះ សូមត្រៀមខ្លួនដើម្បីទស្សនាការប្រយុទ្ធដ៏អស្ចារ្យនេះ ជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook page: CBS Sport នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៧៖៣០នាទីយប់ និងមានចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ ចាប់ពីម៉ោង ២៖០០នាទីរសៀល នៅលើកញ្ចក់ទូរទស្សន៍ MyTV៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ