មកុដថ្មីរបស់ Miss Universe មានតម្លៃប្រមាណ ៥លានដុល្លារ តែមិនទាន់ដឹងថា បានទៅបវកញ្ញាប្រទេសណាទេ

បេក្ខភាពបវរកញ្ញាទាំង ៩០ រូបតំណាង៩០ប្រទេស រួមទាំងនាយកគ្រប់គ្រងកម្មវិធីប្រឡងបវកញ្ញាចក្រវាល លោកស្រី Paula Shugart និងបវកញ្ញាចក្រវាល២០១៨ Catriona Gray បានចូលរួមពិធីបង្ហាញមកុដថ្មី នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ មកុដនេះមានឈ្មោះ “Power of Unity” ច្នៃធ្វើពីមាស ១៨ ការ៉ាត់ មានពេជ្រជាង ១៧៧០គ្រាប់ និងគ្រាប់ពេជ្រធំទំងន់ ៦២,៨៣ ការ៉ាត់។ ហើយមកុដនេះត្រូវបានបង្ហាញថាវាមានតម្លៃរហូតដល់ទៅ ៥ លានដុល្លារអាមេរិក។ មកុដ “Power of Unity” ត្រូវបានច្នៃឡើងតំណាងឲ្យទ្វីបទាំង ៧ ដែលរួបរួមគ្នាក្នុងគោលដៅផ្តល់អំណាចដល់គ្នាទៅវិញទៅមកដើម្បីក្លាយជាកម្លាំងសម្រាប់សេចក្តីល្អ។

សូមរំលឹកថាកម្មវិធីប្រឡងបវកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៩ នឹងធ្វើឡើងនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានបវកញ្ញាដែលតំណាងជាតិរបស់ខ្លួនមានចំនួន៩០ប្រទេស។ ដោយ កញ្ញា សំណាង អាលីណា តំណាងកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធីដ៏ធំមួយនេះ កញ្ញា សំណាង អាលីណា មានអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សិក្សា២មុខជំនាញ គឺ សិក្សាអន្តរជាតិ និងច្បាប់ ។ កញ្ញាជាអ្នកនិយាយភាសាអង់គ្លេសស្ទាត់ជំនាញមានចំណេះដឹងខ្ពស់ បច្ចុប្បន្នជាអ្នកស្ម័គ្រចិត្តនៅ NagaWorld Kind Hearts ធ្វើការសួរសុខទុក្ខនៅតាមសាលាបឋមនានាទូទាំងប្រទេសកម្ពុជា និងគាំទ្រកម្មវិធីលើកកម្ពស់ការអប់រំ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ