• រៀនថ្នាក់ទី ១ តែនាងតូចរៀនពូកែអានសៀវភៅថ្នាក់ទី ៦ ​បានយ៉ាងរអិល ប៉ុន្តែជីវភាពខ្វះខាតខ្លាំង (មានវីដេអូ)

    ក្មេងតូចៗជាវ័យដែលចូលចិត្តលេងច្រើនជាងរៀនសូត្រ តែក៏ជាវ័យដែលងាយស្រួលក្នុងការបណ្តុះគំនិតឱ្យស្រឡាញ់ការសិក្សាបានដែរ ។ ហេតុនេះហើយទើបគេតម្រូវឱ្យក្មេងចាប់ពីអាយុ ៦ ឆ្នាំបានចូលរៀនថ្នាក់បឋមសិក្សា ព្រោះពួកគេចាប់ផ្តើមមានសតិបញ្ញាគ្រប់គ្រាន់សម្រាប់ក្រេបយកចំណេះវិជ្ជាពីគ្រូបង្រៀន។

    យ៉ាងណាមិញ មានគណនីហ្វេសប៊ុកឈ្មោះ Tang Kim Heng បានបង្ហោះនូវ វីដេអូជាច្រើនរបស់ក្មេងស្រីតូចមួយរូប ដែលមានអាយុទើបតែ៥ឆ្នាំ តែមានសមត្ថភាពអាចអានសៀវភៅថ្នាក់ខ្ពស់ជាងខ្លួនបានយ៉ាងល្អ ។ ក្នុងនោះការបង្ហោះមានខ្លឹមសារថា៖ “នៅសាលាបឋមសិក្សាបាដាក ដែលស្ថិតនៅភូមិអូរឃ្មុំ ឃុំ រស្មីសង្ហារ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង បានធ្វើតេស្តសិស្សឈ្មោះ វ៉ាត សំនៀង ភេទ ស្រី អាយុ 5 ឆ្នាំ រៀនថ្នាក់ទី ១(ខ) ។ ដោយប្អូនស្រីមានសមត្ថភាពខ្ពស់អាចអានសៀវភៅភាសាខ្មែរថ្នាក់ទី៤ ទី៥ និង ទី៦ បានយ៉ាងល្អរហូតដល់ទៅ95% ។ កត្តាជីវភាពរបស់ប្អូនមិនសូវជាធូរធាប៉ុន្មានទេតែប្អូនខិតខំប្រឹងប្រែងរៀនសូត្រណាស់ទើបតែថ្នាក់ទី ១សោះ ។ បើបងប្អូនមានបំណងចង់ជួយឧបត្ថម្ភដល់ការសិក្សារបស់ប្អូនស្រីអាចទាក់ទងមកនាងខ្ញុំតាមលេខទូរស័ព្ទ 0965257113 ឬ ហ្វេសប៊ុក Tang Kim Heng សូមអរគុណ” ។ ពិតជាគួរឱគោតសរសើរចំពោះក្មេងស្រីដែល ចេះខិតខំប្រឹងប្រែង ស្រឡាញ់ការសិក្សា ហើយចេះអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងទាំងនៅក្មេងខ្ចី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ