ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ តទៅ ប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវដំឡើងពី ៦៥ ទៅដល់ ៦៧ម៉ឺនរៀល ។ នេះបើតាមអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា ដែលចេញនៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១៩នេះ ។
បើតាមមាត្រា ២ នៃអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យាការដំឡើងប្រាក់ខែនេះនឹងអនុវត្តតែទៅលើមន្ត្រីដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលអនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រង និង ការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ។ ការដំឡើងប្រាក់ខែនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ តទៅ ៕