• Park Bom និង Sandara ចាប់ដៃគ្នា ចេញបទថ្មី «First Snow»

    សមាជិក​ក្រុម 2NE1 តារា​ចម្រៀង Park Bom និង Sandara នឹង​ចាប់​ដៃ​ចេញ​បទ​ចម្រៀង​ថ្មី​រួម​គ្នា ។

    បទ​ចម្រៀង​ថ្មី​របស់​សមាជិក​ក្រុម 2NE1 ទាំង ២ រូប​នេះ មាន​ចំណង​ជើង​ថា “First Snow” ដែល​ត្រៀម​បញ្ចេញ​លើ​វិបសាយ​បទ​ចម្រៀង​មួយ​ចំនួន​នៅ​ថ្ងៃ​ទី ១០ ខែ ធ្នូ ម៉ោង ៦ ល្ងាច (ម៉ោង​ក្នុង​តំបន់) ។ បទ​ចម្រៀង​នេះ​ដែរ នឹង​ចាត់​ជា​បទ​ដំបូង​របស់ Park Bom ​ក្នុង​រយៈពេល​ប្រមាណ ៧ ខែ បន្ទាប់​ពី​អាល់ប៊ុម​សើរើ​ឡើង​វិញ “re:Blue Rose” របស់​នាង ។

    ជាមួយ​គ្នា​នេះ​ដែរ Park Bom ក៏​នឹង​បញ្ចេញ version ផ្លូវការ​របស់​បទ “Wanna Go Back” នៅ​សប្ដាហ៍​ក្រោយ​នេះ​ផង​ដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ