លោក Klopp ដឹកនាំ Liverpool បំបាក់ Everton ៥-២ បន្ត​ឈរ​នៅ​កំពូល​តារាង PL យ៉ាង​រឹងមាំ

(លីវើភូល)៖ ក្រុមខ្លាំងរបស់អង់គ្លេស ហង្សក្រហម Liverpool បានបន្តភាពមិនស្គាល់ចាញ់ ក្រោយបំបាក់ ក្រុមស្ករគ្រាប់ Everton ក្នុងលទ្ធផល ៥-២ យ៉ាងអស្ចារ្យនៃពានលីគកំពូល Premier League 2019-2020 ក្នុងសប្តាហ៍ទី១៥ ជើងទី ១ បន្តក្តីស្រមៃលើកពាននេះសារជាថ្មីក្រោយខកខាន ២៩ឆ្នាំ ដោយមាន ៤៣ពិន្ទុបណ្តោះអាសន្ន។

ក្នុងជំនួបនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅកីឡដ្ឋាន Anfield ក្រុមលោក Jurgen Klopp បានធ្វើការនាំមុខ ក្នុងតង់ទី១រហូតដល់ទៅ ៤គ្រាប់ ពីការធ្វើបានសម្រេចដោយកីឡាករ Divock Origi ២គ្រាប់ម្នាក់ឯងនៅនាទី៦ និងនាទី៣១ គ្រាដែលមិត្តរួក្រុម Xherdan Shaqiri រកបាននៅនាទី១៧ និងខ្សែប្រយុទ្ធ Sadio Mane នៅនាទី៤៥ ខណៈខ្សែបម្រើ Georginio Wijnaldum រកបានគ្រាប់ទី៥ ចុងក្រោយគេនៅនាទី៩០ និងក្រុមភ្ញៀវ Everton វាយបកបានត្រឹម ២គ្រាប់ដោយ Michael Keane និង Richarlison។

ក្រោយឆ្លងកាត់ជ័យជម្នះនេះ ក្រុមលោក Jurgen Klopp មានក្តីសង្សឹមកាន់តែខ្លាំងក្នុងការឈានទៅលើក ពានរង្វាន់លីគកំពូលអង់គ្លេស Premier league រដូវកាលថ្មីឆ្នាំ២០១៩-២០២០ ដែលបានព្យាយាមលើកពាននេះ ចាប់តាំងពីឈ្នះចុងក្រោយនៅឆ្នាំ១៩៨៩-១៩៩០ មកនេះដោយពេលនេះក្រុម Liverpool កំពុងឈរកំពូល តារាងមាន ៤៣ពិន្ទុ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ