• រដ្ឋបាលជល​ផល ប្រកាសឲ្យប​​ង​ប្អូន​​ប្រជា​ព​​ល​រដ្ឋ ចាប់ផ្តើម​ធ្វើ​​ប្រហុ​ក ផ្អក ត្រីឆ្អើរ

    ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ ខែ ឆ្នាំ២០១៩ បានចេញសេចក្តី​ជូន​ដំណឹង រដូវ​ធ្វើប្រ​ហុ​ក ​ផ្អក។

    រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រ​មា​​ញ់ និងនេសាទ បានជម្រា​ប​ជូនដំណឹង​ដ​ល់​សាធារ​ណជន​ឱ្យបាន​ជ្រា​បថា ក្នុងរដូវនេសាទឆ្នាំ​២​០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការ​ស​ង្កេតតា​មដា​នលើ​កម្ពស់ទឹកដែលហូរចេញពី​បឹ​ងទ​ន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿនដែលមិន​ធ្លា​ប់ជួបប្រ​ទះក្នុ​ងរ​យៈកាល​ក​ន្លងមក។ ទឹកដែលហូរចេញពីបឹ​ង​ទន្លេ​សាប ស្រកចុះយ៉ាងលឿនបែ​ប​នេះ​ ធ្វើឱ្យគន្លងដាយនៅ​តា​មដង​ទន្លេសា​ប​ ក្នុងភូ​មិសាស្រ្តរាជធានី​ភ្នំ​ពេ​ញ និងខេត្តកណ្តាល​ អាចនេសាទត្រីបានច្រើនក្នុង​ខែ​មិគ​សិរ​នេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើតត្រូ​វនឹងថ្ងៃ​ទី​៥ រហូតដល់ថ្ងៃទី៩ ខែ​ធ្នូ ឆ្នាំ២០១៩ ខាង​មុ​ខនេះ​ ប្រសិនបើផ្ទៃមេឃស្រឡះល្អ​និ​ងគ្មាន​ភ្លៀ​ងកក់ខែ​។​

    ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកអេង ជាសាន ​បានថ្លែងថា យោងលើស្ថានភាពដូចបាន​ជ​ម្រាបជូ​នខា​ង​លើ រដ្ឋបាលជល​ផល ស្នើសុំអញ្ជើ​ញប​ងប្អូន​ប្រជាព​ល​រដ្ឋដែលមានបំណង​ធ្វើ​ប្រហុ​ក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រ​ចាំ​ឆ្នាំ​ មេត្តាអញ្ជើញមកទិញត្រីក្នុងខែ​មិ​គសិ​រនេះ​ឱ្យបានរួសរា​ន់ តាមពេលវេលានិង​ទី​កន្លែ​ង ដូចបានជម្រាបជូន​ខា​ងលើ​។

    ជាមួយគ្នានេះដែរ រដ្ឋបាលជលផល​សូមសំ​ណូម​ព​រ ដល់អា​ជ្ញាធរ​មូល​ដ្ឋាន សមត្ថកិច្ចគ្រប់ជាន់​ថ្នា​ក់​មេត្តាបង្កលក្ខណៈ​ងា​យស្រួ​ល ជូនដល់ប្រជាពលរដ្ឋ​បា​នធ្វើដំ​ណើ​រ ទៅមកស្នាក់នៅនិងដឹកជញ្ជូនផ​លិ​តផល​ត្រីកុំឱ្យ​មានការរាំងស្ទះតាមការ​គួ​រ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ