• CL ត្រឡប់​មក​វិញ​ជាមួយ​នឹង​ចម្រៀង​ថ្មី​ ២បទពិរសៗ

    (សេអ៊ូល)៖ ទីបំផុតចម្រៀងថ្មី២បទ របស់ CL ត្រូវបានបញ្ចេញហើយ បន្ទាប់ពីបានប្រកាសកាលពីពេលថ្មីៗនេះ ពីអាល់ប៊ុមថ្មីរបស់នាង «In The Name Of Love». នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

    ជាការកត់សម្គាល់ នៅថ្ងៃទី៤ ខែវិច្ឆិកា CL មិនធ្វើឲ្យទស្សនិកជនរងចាំយូរឡើយ ដោយបញ្ចេញនូវចម្រៀងថ្មី២បទ គឺ «+REWIND170205+» និង «+DONE161201+»។ ចម្រៀងពីរបទនេះ ត្រូវបានគេដឹងថា ជាស្នាដៃដំបូងបំផុតរបស់ CL ក្រោយចាកចេញពីផលិតកម្ម YG។

    យ៉ាងណាមិញ CL នឹងបញ្ចេញចម្រៀងថ្មីៗក្នុងអាល់ប៊ុមថ្មី «In The Name Of Love» ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ទៀត សម្រាប់ស្វាគមន៍អ្នកគាំទ្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ