• កូនខ្មែរមួយក្រុម ប្រើ​ពេល​សិក្សា​ស្រាវជ្រាវ​​ ២ឆ្នាំ ដើម្បី​ផលិត​បាន​ប្រេងកូឡា បង្ហាញពី​មោទនភាព​ផលិតផល​ជាតិ​ខ្លួន!

    (ភ្នំពេញ)៖ បន្ទាប់ពីមានការពី កូនខ្មែរមួយក្រុមបានប្រើពេលសិក្សាស្រាវជ្រាវរហូតដល់៣ឆ្នាំ តស៊ូផលិតបានផលិតផលប្រេងក្រឡា ដែលផលិតផលនេះ ក៏ត្រូវបានប្រកាសថា នឹងត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ ធ្វើឲ្យមានការកោតសរសើរពីមហាជន ជាពិសេសយើងទទួលបានផលិតផល ជាមោទនភាពរបស់ជាតិខ្មែរពិតៗ ដែលកើតចេញពីស្នាដៃកូនខ្មែរ។ ទោះជាទម្រាំសម្រេចបានផលិតផលនេះ ប្រើពេលដល់៣ឆ្នាំ ហើយចំណាយទុនរួមគ្នាច្រើន ស្ទើរតែចង់បោះបង់មហិច្ឆតាចោលម្ដងៗ ក៏កូនខ្មែរមួយក្រុមនេះ នៅសម្រេចសមិទ្ធផលបាន។

    ការផលិតនេះ ក៏ត្រូវបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេស ដែលចរាចរ​ក្នុងស្រុក ដោយមិនមែនគ្រាន់តែផលិតឲ្យចេញរូបរាង ហើយទុកចោលទេ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប ​ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងផង​នោះ បាននិយាយថា មុនពេលប្រឡូកជាតារាសម្ដែង លោកគឺជាអតីត​និស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក ​និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវបង្កើតជាឱសថ ហើយស្រាវ​ជ្រាវឃើញរូបមន្ត ក្នុងការបង្កើតផលិតផល​ ក្នុងស្រុកជាច្រើនមុខ។ យ៉ាងណាមិញក្រុមរបស់លោក បានសម្រេចជ្រើសយកការផលុតជា​ប្រេងកូឡាមុនគេ ដោយសារតែផលិតផលនេះ​ ធៀបនឹងការផលិតឱសថផ្សេងៗ ចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យ​ងាយរកទីផ្សារ។

    លោកបានបន្តថា ក្រុមទាំងមូលតស៊ូលើជំនាញមួយនេះ ពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។ ​ក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខ ជាមួយនឹងផលវិបាករាប់មិនអស់ ហើយទីបំផុតផលិតផលប្រេងក្រឡា ដែលក្រុមលោកធានា គឺមានគុណភាពចង់ល្អជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន។ ក្នុងនោះក៏មានការបែងចែកជាសាច់ប្រេងកូឡា សម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នាផងដែរ។

    លោក ស្រេង ឈាងឡេង បន្តថា​ ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការ ដើម្បីចរាចរ​ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។

    ​ក្នុងពេលខាងមុខ លោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីឲ្យក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងកូឡា ដែលមានស្ដង់ដារជារបស់ជាតិខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ