ហុង ភារិន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) នៅប្រទេសចិនដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ពីប្រទេសជាច្រើនជុំវិញពិភពលោក។ កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ខែធ្នូខាងមុខនេះ។
ក្នុងការប្រកួតនេះ ហុង ភារិន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងឆុងឈីងប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហាន។ សូមរំលឹកថានិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលបានសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ ខេត្តឆ័យភូមិ ប្រទេសថៃ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ដែលបានបង្ហាញនៅក្នុងកម្មវិធី SUPER 100 រហូតទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម។ យ៉ាងណាសូមជូនពរអោយហុង ភារិន ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ៕