• គីម ជុងអ៊ុន ជិះសេះកម្សាន្តលើភ្នំ Paektu ជាលើកទី២ ប្រថ្នូល ថានឹងមានការធ្វើតេស្ដមីស៊ីលអន្តរទ្វីប

    (សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក រួមទាំងភរិយា ជិះសេះកម្សាន្តនៅឯតំបន់ភ្នំ Paektu ខណៈក្រុមអ្នកជំនាញ យល់ថានេះអាចជាសញ្ញានឹងមានការធ្វើតេស្ដមីស៊ីលជាថ្មី ក្រោយទីក្រុងព្យុងយ៉ាងសួរអាមេរិកថាចង់បានកាដូអ្វី នៅថ្ងៃបុណ្យណូអែល ចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

    យោងតាម KCNA នេះគឺជាលើកទី២ហើយ ដែលលោក គីម ជុងអ៊ុន ជិះសេះសនៅលើភ្នំ Paektu ដោយកាលពី ខែតុលាកន្លងទៅ មេដឹកនាំកូរ៉េខាជើងក៏ធ្លាប់ជិះសេះ​កម្សាន្តបែបនេះដែរ។ ប៉ុន្តែជាទម្លាប់ ឱ្យតែមេដឹកនាំកូរ៉េខាងជើង ជិះសេះ ឬធ្វើដំណើរកម្សាន្តនៅលើភ្នំពិសិដ្ឋ Paektu នោះនឹងមានការសម្រេចចិត្តដ៏ធំ​មួយតែងត្រូវបាន​ធ្វើឡើង ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបជាដើម។ ក្នុងដំណើរកម្សាន្តនេះ លោក គីម ក៏បានប្រកាស ថានឹងកោះប្រជុំបក្សពលករកូរ៉េខាងជើង នៅពេលឆាប់ៗខាងមុខនេះផងដែរ។

    គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំ២០១៩នេះ ដើម្បីផ្ដល់ សម្បទានបន្ថែម ឬបើកកិច្ចចរចានុយក្លេអ៊ែរដែលកំពុង​ជាប់គាំងឡើងវិញ បើពុំដូច្នោះទេ ទីក្រុងព្យុងយ៉ាង នឹងចាត់ វិធានការថ្មីមួយជាការឆ្លើយតប ស្របពេលក្រុមអ្នកជំនាញជឿជាក់ថា នៅក្នុងវិធានការថ្មីរបស់កូរ៉េខាងជើង អាចនឹង មានការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ