តារាសម្តែងកូរ៉េខាងត្បូងម្នាក់ទៀតឈ្មោះ Cha In-ha ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុងសេអ៊ូល។ គាត់គឺជាតារាកូរ៉េខាងត្បូងទី ៣ ដែលបានស្លាប់ក្នុងរយៈពេល ២ខែ។
ភ្នាក់ងាររបស់តារាវ័យ ២៧ឆ្នាំរូបនោះបានចេញសេចក្តីប្រកាស ដោយសម្តែងការទុក្ខសោក និងបានស្នើឲ្យប្រជាជនកុំឲ្យធ្វើការប៉ាន់ស្មានលើមូលហេតុនៃការស្លាប់នោះ។
Cha In-ha កាលពីពេលថ្មីៗនេះ បានចូលសម្តែងក្នុងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា Love With Flaws។
គាត់បានលេចមុខសម្តែងលើកដំបូងក្នុងឆ្នាំ ២០១៧ ក្នុងរឿង You, Deep Inside of Me។
សូមបញ្ជាក់ថា កាលពីខែតុលា និងវិច្ឆិកា តារាកូរ៉េខាងត្បុងចំនួនពីររូប ឈ្មោះ Sulli និង Goo Hara ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់ពួកគេ។ ការស្លាប់របស់តារាងស្រីទាំងពីរនោះត្រូវបានគេចាត់ទុកថាជាការធ្វើអត្តឃាត។
ការស្លាប់របស់ពួកគេបណ្តាលឲ្យមានការលើកឡើង ពីសម្ពាធដែលពួកគេជួបប្រទះដូចជា ការធ្វើបាប និងការធ្វើឲ្យអាម៉ាស់ពីអ្នកគាំទ្រ៕