ការសិក្សាមួយបានរកឃើញថា អាហារប្រពៃណីដ៏ល្បីមួយប្រភេទរបស់ជប៉ុនដែលមានឈ្មោះថា Ramen (ស៊ុបមីសាច់ជ្រូករស់ជាតិបែបជប៉ុន) មានទំនាក់ទំនងនឹងការកើតមានជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Jichi Medical University ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្តង។ ការសិក្សាត្រូវបានធ្វើឡើងទៅលើ Ramen នៅក្នុងភោជនីយដ្ឋានផ្សេងៗជាច្រើនកន្លែង និងចំពោះអ្នកទទួលទានដែលមានវ័យផ្សេងៗគ្នាជាច្រើននាក់ផងដែរ។
លទ្ធផលនៃការសិក្សាបានបង្ហាញថា Ramen, Fast-food, អាហាររបស់បារាំង ឬអ៊ីតាលី ដែលមានឈ្មោះថា Udon ឬ Soba សុទ្ធតែអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទានដូចគ្នា ពោលគឺការញ៉ាំអាហារទាំង ៤ ប្រភេទនេះលើសកម្រិតអាចបង្កឲ្យលោកអ្នកមានជំងឺបេះដូង ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានទៅរកបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ ក្រុមអ្នកស្រាវជ្រាវខាងលើបានផ្តល់អនុសាសន៍ថា លោកអ្នកគួរបរិភោគអាហារទាំង ៤ ប្រភេទខាងលើក្នុបរិមាណសមល្មមទើបអាចរួចផុតពីគ្រោះថ្នាក់សុខភាពផ្សេងៗ៕