• ល្អណាស់! បងប្អូន ២ នាក់ ខំសន្សំលុយរហូតទិញទូរស័ព្ទទំនើបបានសម្រេច ដោយមិនចាំបាច់សុំលុយពុកម៉ែ

    ថៃ៖ ក្មេងស្រីតូចៗពីរនាក់បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយទៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមថៃ ក្រោយពួកនាងបានយកលុយសន្សំជាកាក់យ៉ាងច្រើនទៅទិញទូរស័ព្ទដៃទំនើបម្នាក់មួយគ្រឿងដោយខ្លួនឯង។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា ពួកនាងបានប្រើប្រាស់សុទ្ធតែលុយសន្សំផ្ទាល់ខ្លួនរបស់ពួកនាងតែម្តង មិនមែនជាលុយឪពុកម្តាយឲ្យទាំងស្រុង ឬជាការជ្រោមជ្រែងជួយទិញពីមនុស្សចាស់ណាម្នាក់ឡើយ។ បើធៀបទៅនឹងមនុស្សខ្ជីខ្ជាមួយចំនួនវិញ ពួកគេនៅតែបន្តសុំលុយឪពុកម្តាយចាយជាប្រចាំ បើទោះជាពួកគេមានអាយុច្រើន ឬមានការងាធ្វើហើយក៏ដោយ។

    សូមបញ្ជាក់ថា ក្មេងស្រីទាំងពីរនាក់នេះជាបងប្អូននឹងគ្នាហើយគេជឿងថា ពួកនាងមកពីគ្រួសារក្រីក្រមួយផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ហើយទូរស័ព្ទដែលពួកនាងបានទិញនោះគឺជាទូរស័ព្ទទំនើបម៉ាក Oppo As 2020 ដែលមានតម្លៃ ៤ ៩៩៩ បាត (១៦៥ ដុល្លារអាមេរិក)។ រឿងក្មេងតូចដែលមានគំនិតជាមនុស្សចាស់ទុំនេះត្រូវគេបង្ហោះនឹងចែករំលែកពេញបណ្ដាញសង្គមថៃ ហើយគេសង្ឃឹមថាវាអាចជាមេរៀនដ៏ល្អមួយសម្រាប់ដាស់តឿនដល់ក្រុមយុវជនមួយចំនួនដែលមិនចេះសន្សំលុយសម្រាប់ខ្លួនឯង ហើយនៅតែបន្តសុំលុយម្តាយឪពុកចាយខណៈពួកគេមានការងារធ្វើ និងមានប្រាក់ខែទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ