• អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈដំបូងបង្អស់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃក្នុងពេលឆាប់ៗនេះ

    ខេត្ត​បន្ទាយ​មាន​​ជ័យ​​នៅ​ប៉ុន្មាន​​ឆ្នាំ​កន្លង​មក​នេះ​​ មាន​ការ​អភិវឌ្ឍ​​រីក​ចម្រើន​គួរឲ្យកត់​សម្គាល់​​ ពិសេស​ក្រុង​ប៉ោយ​ប៉ែត​តែ​ម្តងដែល​បាន​ទាក់​ទាញ​គម្រោង​វិនិយោគ​ជា​ច្រើន​ដូច​ជា ​មណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ជា​ដើម​​ក្នុង​ទំហំ​សាច់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​។ ដោយឡែកកាលពីពេលថ្មីៗនេះ ​អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងនឹងដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាលើកដំបូងក្នុងពេលឆាប់ៗនេះ។

    យោងតាមប្រសាសន៍របស់អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រដ្ឋបាល​​ខេត្ត​បាន​សម្រេចឲ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​ ២០​​នាទី​​ម្ដង ដែលតភ្ជាប់ចរាចរណ៍ទីប្រជុំជនទាំងពីរប្រើប្រាស់មុនគេ បន្ទាប់ពីទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល ៣ ខែ ក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

    សូមបញ្ជាក់ផងដែរសេវារថយន្តក្រុងនេះទទួលបានការគាំទ្រពីលោក ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ជាមួយ​នឹង​​រថយន្ត​ ១៥​​គ្រឿង​ និង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ។​ ប្រសិនបើដំណើរការទៅទទួលបានជោគជ័យនោះ នៅជំហាន​បន្ទាប់ ​នឹង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​ពី​ក្រុង​ប៉ោយ​ប៉ែត ​ឆ្ពោះ​​មក​​ក្រុង​សិរីសោភ័ណ ​បន្ថែម​​ទៀត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ