Bugatti ជាម៉ាករថយន្តដ៏មានតម្លៃថ្លៃមហាសាល ដោយរថយន្តនីមួយៗភាគច្រើនសុទ្ធតែមានតម្លៃខ្ទង់លានដុល្លារ។ ដោយហេតុនេះហើយការចំណាយលើថ្លៃជួសជុល និងថែទាំក៏មិនមែនថោកដែរ។
បើតាមការឲ្យដឹងពី Manny Khoshbin ដែលជាអ្នកសេដ្ឋីអចលនទ្រព្យ និងអ្នកប្រមូលទិញរថយន្តមានតម្លៃៗម្នាក់ បានប្រាប់ឲ្យដឹងអំពីការចំណាយលើការថែទាំ និងជួសជុលរថយន្ត Bugatti Veyron ដែលរូបលោកមានរថយន្តនេះដល់ទៅ ២ គ្រឿងឯណោះ។
ខ្ទង់ចំណាយគួរឲ្យចាប់អារម្មណ៍មានដូចជា ៖
– ការប្ដូរប្រេងម៉ាស៊ីនម្ដងក្នុងមួយឆ្នាំ ចំណាយ ២៥ ០០០ ដុល្លារ
– ការប្ដូរសម្បកកង់ដែល Bugatti ណែនាំឲ្យប្ដូររៀងរាល់ ២ ទៅ ៣ ឆ្នាំម្ដង ចំណាយ ៣៨ ០០០ ដុល្លារ
– ការប្ដូរយ៉ាន់រៀងរាល់ ១៦០ ០០០ គ.មម្ដង ចំណាយ ៥០ ០០០ ដុល្លារ